Connect with us

Hi, what are you looking for?

ពិភពលោក

ក្រឡាប់ទូកទេសចរ ស្លាប់៩នាក់ បញ្ជូនទៅសង្គ្រោះ ៧០នាក់ នៅចិន

ទូកដឹកអ្នកទេសចរពីរគ្រឿងជួបគ្រោះថ្នាក់ក្រឡាប់ចាក់មនុស្សចូលទឹកទន្លេ បណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ ម្នាក់បាត់ខ្លួន ជួយបាន ៤នាក់ និង ៧០នាក់ទៀតបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

សោកនាដកម្មនេះ កើតឡើងកាលពីថ្ងៃអាទិត្យ នៅទន្លេក្នុងតំបន់ទេសចរណ៍មួយក្នុងទីក្រុង Qianxi ខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន។ ហេតុការណ៍នេះបានបណ្ដាលឲ្យអ្នកដំណើរ ៨៤នាក់ធ្លាក់ចូលទឹកទន្លេ។

ទន្ទឹមគ្នានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់នៅក្នុងប្រតិបត្តិការស្វែងរក ជួយសង្គ្រោះ និងការព្យាបាលអ្នករបួស។

លោកប្រធានាធិបតី ស៊ី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងវិធានការសុវត្ថិភាពនៅក្នុងតំបន់ទេសចរណ៍ និង កន្លែងសាធារណៈធំៗផ្សេងទៀតផងដែរ។

បើតាមទីភ្នាក់ងារ CCTV ចំពោះមូលហេុតដែលបណ្ដាលឲ្យកើតមានហេតុការណ៍នេះ នៅមិនទាន់មានរបាយការណ៍លម្អិតបញ្ជាក់នៅឡើយនោះទេ។

ឧប្បត្តិហេតុនេះកើតឡើងក្នុងរយៈពេលជាងពីរខែបន្ទាប់ពីមនុស្ស ១១នាក់បានស្លាប់នៅក្នុងការហេតុការណ៍ទូកដឹកអ្នកដំណើរបុកកប៉ាល់ឧស្សាហកម្ម ចាក់មនុស្ស ១៩នាក់ចូលទឹកទន្លេនៅក្នុងខេត្ត Hunan ភាគកណ្ដាលប្រទេសចិន៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

ប្រធានាធិបតីអាមេរិក លោក ...

ពិភពលោក

មកដល់ថ្ងៃចន្ទ ទី១៨ ខែឧសភ...