Connect with us

ពិភពលោក

អាចារ្យសាសនាកាតូលិក រិះគន់រូបAI ត្រាំក្លាយជាសម្តេចប៉ាប

Published

on

លោក Timothy Dolan អាចារ្យសាសនាកាតូលិក ប្រចាំនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានរិះគន់ លើលោក Trump ដែលបានបង្កើតរូបភាព AI ក្លាយជាសម្តេចប៉ាប នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃចន្ទ។

ការរិះគន់នេះ បានធ្វើឡើង ភ្លាមៗ ក្រោយពេលដែលលោក Trump បានបង្ហោះរូបភាព AI នេះ ហើយ Trump ក៏ទើបបាននិយាយថា លោកចង់ធ្វើជាសម្តេចប៉ាបថ្មី ក្រោយការយាងទិវង្គត របស់សម្តេចប៉ាប Francis កាលពីខែមេសា បើទោះបីជា លោកហាក់និយាយលេងសើច ជាមួយអ្នកសារព័ត៌មានក៏ដោយ។

លោក Timothy Dolan ដែលជាថ្នាក់ដឹកនាំសាសនាកាតូលិក នៅអាមេរិក បាននិយាយ កាលពីថ្ងៃអាទិត្យថា ការបង្ហោះរូប AI របស់លោក ត្រាំ បែបនេះ ជារឿងមិនល្អទេ។ លោកក៏បានសរសេរ ជាភាសាអ៊ីតាលី ដែលរៀបរាប់ថា «វាជារូបចម្លាក់ Brutta» ដែលជាឃ្លាប្រើ សម្រាប់ពេលនរណាម្នាក់ ធ្វើអ្វីមួយ ដែលគួរឱ្យអាម៉ាស់។

ប៉ុន្តែ អាចារ្យអាមេរិករូបនេះ បដិសេធមិននិយាយថា តើសេតវិមានគួរតែសុំទោស ចំពោះរឿងនេះ ឬយ៉ាងណានោះទេ។ រូបភាព AI ដែលត្រូវបានបង្ហោះ កាលពីថ្ងៃសុក្រ ក៏បានទាក់ទាញការខឹងសម្បារភ្លាមៗ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ពីសំណាក់ សង្ឃកាតូលិកអាមេរិក ដោយពួកគេអះអាងថា មិនសមរម្យទេ ព្រោះសម្តេចប៉ាប ទើបបញ្ចុះព្រះសព រួច៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031