Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

Apple បន្ថែមកម្មវិធី AI ហាក់វាយប្រហារខ្លាំងដល់ Google

ផែនការរបស់ក្រុមហ៊ុន Apple ក្នុងការបន្ថែមជម្រើសស្វែងរកដែលដំណើរការដោយ AI ទៅក្នុងកម្មវិធីរុករក Safari ត្រូវបានគេមើលឃើញថាប្រៀបបានជាបញ្ហាដ៏ធំមួយចំពោះ Google ដែលអាជីវកម្មផ្សាយពាណិជ្ជកម្មរកកម្រៃបានពឹងផ្អែកយ៉ាងខ្លាំងលើអតិថិជន iPhone តាមរយៈការប្រើ Goolge Search។ ដំណឹងនេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Goolge បានធ្លាក់ចុះ ៧.៣% ភ្លាមៗ និងខាតបង់ប្រាក់អស់ប្រហែល១៥០ពាន់លានដុល្លារពីតម្លៃទីផ្សារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែសភា ឆ្នាំ២០២៥។

ក្រុមហ៊ុន Apple ត្រូវបានគេដឹងថាកំពុង «សម្លឹងមើលយ៉ាងសកម្ម» ក្នុងការកែប្រែកម្មវិធីរុករក Safari ឲ្យទៅជាកន្លែងមួយមានអ្នកប្រើប្រាស់ច្រើន និងអាចដំណើរការដោយ AI។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់រ៉យទ័រដោយដកស្រង់ពីក្រុមហ៊ុន Apple។ លោក Cue បាននិយាយថាការស្វែងរកនៅលើ Safari បានធ្លាក់ចុះជាលើកដំបូងកាលពីខែមុន ដោយសារតែអ្នកប្រើប្រាស់ងាកទៅរក AI កាន់តែខ្លាំង។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១.១%ផងដែរ ។ ងាកមកក្រុមហ៊ុន Google បានប្រកាសថា ខ្លួនបានបន្តមើលឃើញកំណើននៃចំនួនសំណួរស្វែងរកសរុបរួមទាំង «សំណួរសរុបដែលមកពីឧបករណ៍ និងវេទិការបស់ក្រុមហ៊ុន Apple»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើប្លុករបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានសរសេរថា «មនុស្សកំពុងមើលឃើញថា Google Search មានប្រយោជន៍ជាង នៅពេលពួកគេមានសំណួរនានា ហើយពួកគេកំពុងចូលប្រើវាសម្រាប់អ្វីថ្មី និងតាមរបៀបថ្មី»។ Google បាន​លើក​ឡើង​ពី​លក្ខណៈ​ពិសេស​នៃ​ការ​ស្វែងរក​ដោយ​សំឡេង និង​រូបភាព​ជា​អ្នក​រួម​ចំណែក​ក្នុង​ការ​កើន​ឡើង​បរិមាណ​ការ​ស្វែងរក​សរុប។

ទោះជាយ៉ាងនេះក្តី ការអត្ថាធិប្បាយរបស់នាយកជាន់ខ្ពស់របស់ក្រុមហ៊ុន Apple ខាងលើ បានបង្ហាញថាការផ្លាស់ប្តូរនៅក្នុងកម្មវិធីការស្វែងរករបស់ Apple ទំនងជាកំពុងដំណើរការ ដែលជាការគំរាមកំហែងដល់អាជីវកម្មស្វែងរកដ៏លេចធ្លោរបស់ Google។ ក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា Google គឺជាម៉ាស៊ីនស្វែងរកលំនាំដើមនៅលើកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់ Apple។ ខណៈកន្លងទៅតាមរយៈមុខងារស្វែងរកនេះ Google បង់ប្រាក់ឱ្យក្រុមហ៊ុនផលិត Apple ប្រហែល ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ ឬប្រហែល ៣៦% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មលើកម្មវិធីរុករក Safari ។

នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយនៅក្នុងការផ្តល់សក្ខីកម្មមួយកាលពីខែមុនថា Google សង្ឃឹមថានឹងចុះកិច្ចព្រមព្រៀងជាមួយ Apple នៅពាក់កណ្តាលឆ្នាំនេះ ដើម្បីបញ្ចូលបច្ចេកវិទ្យា Gemini AI របស់ខ្លួននៅលើទូរស័ព្ទថ្មី។ Bloomberg បានរាយការណ៍ថា លោក Cue នាយកជាន់ខ្ពស់របស់ Apple កាលពីថ្ងៃពុធក៏បាននិយាយថា ក្រុមហ៊ុននឹងបន្ថែមមុខងារស្វែងរកដំណើរការដោយ AI រួមទាំង OpenAI និង Perplexity AI ជាជម្រើសស្វែងរកនាពេលអនាគត។

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

ករណីគ្រោះធម្មជាតិដ៏គួរឱ្...