Connect with us

Hi, what are you looking for?

ពិភពលោក

ផ្ទុះភ្នំភ្លើង ជះផេះកម្ពស់ ៦ពាន់ម៉ែត្រ នៅឥណ្ឌូណេស៊ី

ភ្នំភ្លើង Lewotobi ក្នុងខេត្ត East Nusa Tenggara បានផ្ទុះឡើងជាច្រើនលើក និងជះផេះកម្ពស់ ៦.០០០ម៉ែត្រទៅលើមេឃ ជំរុញឱ្យមជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី ចេញការប្រកាសអាសន្នផ្នែកអាកាសចរណ៍កម្រិតខ្ពស់បំផុត។

ការផ្ទុះដ៏ខ្លាំងបំផុតបានកើតឡើងនៅម៉ោង ២និង៥នាទីនៅថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) បង្កជាដុំពពកភ្នំភ្លើងពណ៌ប្រផេះយ៉ាងក្រាស់ អណ្តែតសាយភាយ ទៅ ទិស ខាងជើង ភាគ ឦសាន ខាងលិច និង និងភាគពាយ័ព្យពីមាត់រណ្ដៅ ភ្នំភ្លើង។

ទន្ទឹមគ្នានេះ អាជ្ញាធរបានបង្កើនការជូនដំណឹងរបស់នាយកដ្ឋានតាមដានបន្ទុះភ្នំភ្លើងសម្រាប់ផ្នែកអាកាសចរណ៍ (VONA) ដល់កម្រិតក្រហម ដែលជាការព្រមានខ្ពស់បំផុត ដោយណែនាំយន្តហោះទាំងអស់ឱ្យជៀសវាងការហោះហើរក្រោមកម្ពស់ ៦.០០០ម៉ែត្រនៅជិតភ្នំភ្លើង ដោយសារតែផ្សែងផេះដ៏គ្រោះថ្នាក់។

ហើយដើម្បីការពារសហគមន៍ក្បែរនោះ ក្រុមមន្ត្រីបានបង្កើតតំបន់បង្ការគ្រោះថ្នាក់ចម្ងាយ ៦ គីឡូម៉ែត្រជុំវិញមាត់រណ្ដៅភ្នំភ្លើង ដោយហាមអ្នកស្រុក និងភ្ញៀវទេសចរធ្វើដំណើរទៅកាន់ទីនោះ។

អ្នក ដែល ស្ថិត នៅ ក្នុង តំបន់ ដែល ប៉ះ ពាល់ ដោយ ផ្សែងផេះ ត្រូវ បាន ណែនាំ ឱ្យ ពាក់ ម៉ាស់ មុខ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ផ្លូវដង្ហើម បង្កឡើងពី ភាគល្អិត តូចៗក្នុងខ្យល់។

ភ្នំភ្លើង Lewotobi គឺជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១២៧ របស់ប្រទេសឥណ្ឌូណេស៊ី ដែលមានកម្ពស់ ១.៥៨៤ម៉ែត្រ៕

អត្ថបទពាក់ព័ន្ធ