Connect with us

Hi, what are you looking for?

ពិភពលោក

ហ្គាហ្សា៖ មនុស្ស ២លាននាក់ កំពុងស្រែកឃ្លានស្ទើរដាច់ពោះស្លាប់

ជនស៊ីវិលស្លូតត្រង់ហ្កាហ្សាចំនួន ២លាននាក់កំពុងដង្ហើយរកចំណីអាហារជាបន្ទាន់ ខណៈការរារាំងជំនួយមនុស្សធម៌នឹងនាំទៅរកហានិភ័យនៃគ្រោះទុរ្ភិក្ស នេះបើតាមការព្រមានរបស់ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃចន្ទ។

ថ្លែងក្នុងពិធីបើកសន្និបាតអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ លោក Tedros បាននិយាយថា ការបង្កើនអរិភាព ការបញ្ជាភៀសខ្លួន ការកាត់បន្ថយមនុស្សធម៌ និងការបិទផ្លូវផ្តល់ជំនួយចូលទៅកាន់តំបន់ហ្កាហ្សា គឺប្រៀបដូចជំរុញលំហូរនៃអ្នកស្លាប់ និងរបួសទៅកាន់ប្រព័ន្ធសុខាភិបាលដែលដួលរលំនៅទីនោះរួចហើយ។

ជាមួយគ្នានេះ លោក Tedros បាននិយាយថា អង្គការ WHO និងទីភ្នាក់ងារ UN ផ្សេងទៀតបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយចូលទៅក្នុងទឹកដីប៉ាឡេស្ទីន (តំបន់ហ្កាហ្សាស្ទ្រីប) នៅពេលណាដែលរឿងនេះត្រូវបានអនុញ្ញាត។

អ៊ីស្រាអែលបាននិយាយការពារខ្លួនឯងថា ការ បិទ ផ្លូវ របស់ ខ្លួន ចាប់ តាំង ពី ថ្ងៃ ទី២ ខខែមីនាកន្លងមកនេះ មាន មានគោលបំណងបង្ខំឲ្យក្រុម សកម្មប្រយុទ្ធ ប៉ាឡេស្ទីនហាម៉ាស់ ដោះលែងចំណាប់ខ្មាំងទាំងអស់។

ទោះបីជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអះអាងនៅថ្ងៃចន្ទថា អ៊ីស្រាអែលនឹងជួយទប់ស្កាត់គ្រោះទុរ្ភិក្សនៅហ្គាហ្សា សម្រាប់ ហេតុផលការទូត ហើយអនុញ្ញាតឱ្យនាំជំនួយស្បៀងអាហារចូលទៅកាន់ទីនោះ៕

អត្ថបទពាក់ព័ន្ធ