Connect with us

Hi, what are you looking for?

ពិភពលោក

ប្រធានាធិបតីបារាំង ថ្កោលទោសអំពើហិង្សា កើតចេញពីការអបអរក្លឹប PSG ឈ្នះពាន Champions League

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្កោលទោសអំពើហិង្សា កាលពីថ្ងៃអាទិត្យ ដែលកើតចេញពីការអបអរសាទរក្លឹបបាល់ទាត់ PSG ឈ្នះពានរង្វាន់ Champions League ជាលើកដំបូង ហើយចាត់ទុកវាថា ជា “រឿងមិនអាចទទួលយកបាន”។

លោកប្រធានាធិបតី Macron បាននិយាយយ៉ាងដូច្នេះថា ការប៉ះទង្គិចគ្នាដោយហិង្សា គឺរឿងមិនអាចទទួលយកបាន ហើយយើងនឹងតាមប្រមាញ់ ព្រមទាំងដាក់ទណ្ឌកម្មក្រុមមិនចេះអត់ធ្មត់ទាំងនោះ។

ការអបអរដ៏ពុះកញ្រ្ចោល បានផ្ទុះឡើងនៅទូទាំងរដ្ឋធានីរបស់ប្រទេសបារាំង និងនៅក្រៅប្រទេស កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីក្រុមបារាំង PSG បានបំបាក់គូប្រជែងអ៊ីតាលី Inter Milan និងឈ្នះពាន Champions League ជាលើកដំបូង ខណៈក្រោយមកក៏មានការប៉ះទង្គិចជាមួយសមត្ថកិច្ច។

បើតាមក្រសួងមហាផ្ទៃបារាំង មានអគ្គិភ័យរាប់រយករណី ក្នុងនោះមានឡានជាង ២០០គ្រឿងបានឆាបឆេះ ហើយសមាជិកកងកម្លាំងសន្តិសុខ ២២នាក់ និងអ្នកពន្លត់អគ្គិភ័យ ៧នាក់បានរងរបួស។ ក្រសួងបានឱ្យដឹងទៀតថា មនុស្ស ២នាក់បានស្លាប់ និងជាង ១៩០នាក់រងរបួស ហើយជិត ៦០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសបារាំង៕

អត្ថបទពាក់ព័ន្ធ