Connect with us

ពិភពលោក

គណបក្ស Bhumjaithai ប្រកាសដើរចេញពីរដ្ឋាភិបាលចម្រុះ បន្ទាប់ពីបែកធ្លាយសារសន្ទនារវាងលោកស្រី Paetongtarn និងសម្ដេច ហ៊ុន សែន

Published

on

ភ្នំពេញ/បាងកក — គណបក្ស Bhumjaithai បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស Pheu Thai បន្ទាប់ពីការបែកធ្លាយខ្លឹមសារកិច្ចសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ដំណឹងនេះត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃនេះ ដោយសារព័ត៌មានថៃ The Nation។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ គណបក្ស Bhumjaithai បានចាត់ទុកថា កិច្ចពិភាក្សារវាងលោកស្រី Paetongtarn និងសម្ដេចហ៊ុន សែន បាន “បង្កគ្រោះថ្នាក់ដល់អធិបតេយ្យ និងបូរណភាពទឹកដីថៃ” ព្រមទាំងជំរុញឱ្យមានការព្រួយបារម្ភអំពីសន្តិសុខជាតិ។ បក្សនេះក៏បានអំពាវនាវឱ្យលោកស្រី Paetongtarn ទទួលខុសត្រូវលើបញ្ហានេះដែរ។

គណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស Bhumjaithai បានប្រជុំអន្តរកាល និងសម្រេចដករដ្ឋមន្ត្រីទាំង៨នាក់របស់ខ្លួនចេញពីតំណែង ដោយដាក់លិខិតលាលែងជាផ្លូវការទៅលោកស្រី Paetongtarn។ ការដកខ្លួននេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១៩ ខែមិថុនា។

ការដកខ្លួនរបស់ Bhumjaithai អាចនឹងបង្កឱ្យមានវិបត្តិអំណាចនៅក្នុងរដ្ឋាភិបាលចម្រុះថៃ ដោយធ្វើឱ្យគណបក្ស Pheu Thai ប្រឈមមុខនឹងការលំបាកក្នុងការគ្រប់គ្រងសម្ព័ន្ធភាពនយោបាយ។ អ្នកវិភាគមួយចំនួនព្យាករថា ស្ថានភាពនេះអាចនាំឱ្យមានការរៀបចំរដ្ឋាភិបាលថ្មី ឬសូម្បីតែការបោះឆ្នោតមុនពេលកំណត់៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ