មេដឹកនាំបារាំង លោក Macron បាននិយាយ កាលពីថ្ងៃចន្ទថា ការវាយប្រហារ របស់អាមេរិកលើអ៊ីរ៉ង់ គឺជាទង្វើខុសច្បាប់ ប៉ុន្តែលោក គាំទ្រការទប់ស្កាត់ ការផលិតអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់។
ប្រធានាធិបតីបារាំង លោក Emmanuel Macron និយាយថា មិនមាន “ភាពស្របច្បាប់” ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់ បើទោះបីជាប្រទេសបារាំង “ចែករំលែកគោលបំណង” នៃការរារាំងទីក្រុង តេអេរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ ក៏ដោយ។
លោក Macron បានថ្លែងក្នុងសន្និសីទសារព័ត៌មាន បែបនេះ នៅក្នុងទីក្រុង Oslo បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីន័រវេស។
ក្រោយមក ពេលដឹងថា អ៊ីរ៉ង់សងសឹក លោក Macron ប្រធានាធិបតីបារាំង រូបនេះ បានអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកការចរចា ពោលគឺ បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការបាញ់មីស៊ីល ស្រោចលើមូលដ្ឋានយោធា អាមេរិក នៅក្នុងប្រទេសកាតា៕
ប្រភព៖ Apsara TV11


























