Connect with us

ពិភពលោក

បទឈប់បាញ់ រវាងអ៉ីរ៉ង់-អ៉ីស្រាអែល ចាប់ផ្តើមចូលជាធរមានហើយ

Published

on

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បទឈប់បាញ់រវាងអ៉ីរ៉ង់និងអ៉ីស្រាអែល ចាប់ផ្តើមចូលជាធរមានហើយនាថ្ងៃអង្គារនេះ ហើយបានទទូចឱ្យភាគីទាំងពីរ កុំរំលោភបំពាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥។

លោកប្រធានាធិបតីអាមេរិក បាននិយាយថា បទឈប់បាញ់ខាងលើ នឹងជាដំណើរការមួយប្រព្រឹត្តទៅជាដំណាក់កាល ដែលត្រូវប្រើ​ពេលវេលាសរុប២៤ម៉ោង ចាប់ផ្តើមពីខ្ទង់ម៉ោង០៤៖០០នាទី តាមម៉ោង GMT ដោយអ៉ីរ៉ង់ជាអ្នកផ្អាកប្រតិបត្តិការទាំងអស់មុន ហើយអ៉ីស្រាអែលនឹងធ្វើដូចគ្នា នៅ១២ម៉ោងបន្ទាប់ពីនោះ។

មុនបទឈប់បាញ់ចូលជាធរមាន អ៉ីរ៉ង់នៅថ្ងៃអង្គារនេះ បានបាញ់មីស៉ីលជាច្រើនជុំទៅលើអ៉ីស្រាអែល ហើយក្រុមអ្នកសង្រ្គោះអ៉ីស្រាអែល អះអាងថា មនុស្សយ៉ាងហោច៤នាក់ បានស្លាប់ក្នុងការវាយប្រហារចុងក្រោយរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា អ៉ីរ៉ង់និងអ៉ីស្រាអែល បានធ្វើសង្រ្គាមផ្លូវអាកាសដាក់គ្នាអស់រយៈពេល១២ថ្ងៃ ចាប់តាំងពីអ៉ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៉ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ដោយកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធា។ ការប្រយុទ្ធគ្នាជាច្រើនថ្ងៃមកនេះ បានបង្កឱ្យពិភពលោកព្រួយបារម្ភជាខ្លាំង ជាពិសេសនៅពេលដែលអាមេរិក បានសម្រេចចិត្តចូលរួមទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ កាលពីចុងសប្តាហ៍មុនថែមទៀត៕

ប្រភព៖ Fresh News

 

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ