Connect with us

ពិភពលោក

មនុស្សជាង ២០០នាក់ បានឱ្យជម្លៀសខ្លួន ករណីភ្លើងឆេះព្រៃដ៏ធំ នៅរដ្ឋ California

Published

on

កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ភ្នាក់ងារពន្លត់អគ្គិភ័យអាមេរិក ច្រើនជាង៣០០នាក់ បាននាំគ្នាព្យាយាមពន្លត់ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយ កើតឡើងក្នុងរដ្ឋ California ខណៈគិតត្រឹមពេលនេះ វាជាភ្លើងឆេះព្រៃធំំបំផុត ក្នុងឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ភ្លើងឆេះព្រៃឈ្មោះ Madre Fire បានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ នៅតំបន់ San Luis Obispo ដែលជាតំបន់ជនបទមួយ នៅកណ្តាលរដ្ឋ California។ មនុស្សប្រមាណ២០០នាក់ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ហើយអគាររាប់សិបខ្នង ត្រូវបានគំរាមគំហែង​ដោយភ្លើងឆេះព្រៃ។

គិតត្រឹមពេលនេះ Madre Fire គឺជាភ្លើងឆេះព្រៃធំបំផុតក្នុងឆ្នាំ២០២៥ នៅរដ្ឋ California ខណៈកាលពីដើមឆ្នាំ ភ្លើងឆេះព្រៃដ៏អាក្រក់ បានបង្កការបំផ្លិចបំផ្លាញមួយផ្នែកធំចំពោះទីក្រុង Los Angeles ហើយបណ្តាលឱ្យមនុស្សមួយចំនួន បាត់បង់ជីវិត។

អាជ្ញាធរពន្លត់អគ្គិភ័យរដ្ឋ California បានឱ្យដឹងថា ភ្លើងឆេះព្រៃ Madre Fire បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយក្នុងរយៈពេល២៤ម៉ោង វាបានឆាបឆេះ​ផ្ទៃដីជាង២០ ០០០ហិកតា។ វាកើតមានឡើង ក្រោយភ្លើងឆេះព្រៃមួយចំនួនផ្សេងទៀត ជាហេតុនាំឱ្យកើនក្តីបារម្ភថា រដូវក្តៅឆ្នាំនេះនឹងជារដូវក្តៅដ៏លំបាកមួយ សម្រាប់រដ្ឋ California ដែលចាំមិនទាន់ភ្លេចនូវភ្លើងឆេះព្រៃ ដែលបានផ្តាច់ជីវិតមនុស្ស៣០នាក់ កាលពីខែមករា។

គួរបញ្ជាក់ថា វាក៏ជារដូវក្តៅដំបូងផងដែរ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយ​កញ្ចប់ថវិកានិងបុគ្គលិក នៅតាមទីភ្នាក់ងារសហព័ន្ធ​ដែលទទួលបន្ទុកប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយអាកាសធាតុ ដូចជាទីភ្នាក់ងារព្រៃឈើ Forest Service, ទីភ្នាក់ងារដែនសមុទ្រនិងឧតុនិយម NOAA និងទីភ្នាក់ងារ FEMA ដែលសម្របសម្រួលកិច្ចប្រឹងប្រែងឆ្លើយតបគ្រោះមហន្តរាយ៕

ប្រភព៖ Fresh News

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ