Connect with us

Hi, what are you looking for?

ពិភពលោក

គ្រោះរញ្ជួយដី ស្លាប់មនុស្ស២នាក់ នៅក្វាតេម៉ាឡា

Firefighters and Civil Protection members stand in front of a collapsed house in the Santa Fe neighborhood after an earthquake in Guatemala City on July 8, 2025. Two strong earthquakes measuring 4.7 and 5.6 on the Richter scale shook much of Guatemala and neighboring El Salvador on Tuesday, prompting the evacuation of buildings in the capital, although no casualties or damage were reported. (Photo by AFP)

យោងតាមទីភ្នាក់ងារ ការពារជនស៊ីវិល របស់ប្រទេស ក្វាតេម៉ាឡា (Guatamala) បានឱ្យដឹងថា មនុស្សពីរនាក់បានស្លាប់ ដោយសារគ្រោះរញ្ជួយដី ក្នុងប្រទេស ដែលស្ថិតនៅតំបន់អាមេរិក កណ្តាល មួយនេះ កាលពីថ្ងៃអង្គារ។

អាជ្ញាធរបានឲ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំង បានបណ្តាលឱ្យមានការខូចខាត នៅទូទាំងប្រទេស។
យោងតាម អ្នកនាំពាក្យ គណៈកម្មាធិការថ្នាក់ជាតិ ទប់ស្កាត់គ្រោះមហន្តរាយ លោក អេនដ្រេស អឺរ៉ាសូ (Andres Erazo) បាននិយាយថា មានការរអិលបាក់ដី ហើយ កម្ទេចកម្ទីថ្ម បានកប់លើរថយន្ត តាមផ្លូវហាយវេ នាភាគនិរតី នៃ រដ្ឋធានី ក្វាតេម៉ាឡា ។

មន្ត្រីការិយាល័យ និងបុគ្គលិកសន្តិសុខ បានប្រញាប់ប្រញាល់ ជម្លៀសមនុស្ស ចេញពីអគារ ក្រោយកើតមានការរញ្ជួយដីខ្លាំង ចំនួនពីរលើក ដែលមានកម្រិត៤.៧រិចទ័រ និង ៥.៦រិចទ័រ ដែលបានអង្រួនប្រទេសក្វាតេម៉ាឡា និង ថែមទាំងមានការរញ្ជួយ នៅប្រទេសក្បែរខាង គឺ ប្រទេស អែល សាល់វ៉ាឌ័រ ផងដែរ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

ពេញមួយឆ្នាំ២០២៥ កម្ពុជាទ...