Connect with us

ពិភពលោក

ភ្លៀងធ្លាក់ខ្លាំងបំផុត សម្លាប់មនុស្ស ៤នាក់ នៅកូរ៉េខាងត្បូង ក្នុងរយៈពេល១២០ឆ្នាំ ដែលមិនធ្លាប់មាន

Published

on

កូរ៉េខាងត្បូងជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់កើតមានក្នុងពេល ១២០ឆ្នាំ បានឆក់យកជីវិតមនុស្ស ៤នាក់ និង ២នាក់រងរបួស ខណៈមនុស្សច្រើនជាង ១.៣០០នាក់ទៀតបានជម្លៀសខ្លួនទៅតំបន់មានសុវត្ថិភាព នៅថ្ងៃទី១៧ ខែកក្កដា។

ឆ្លើយតបការកើនឡើងការខូចខាតបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងដែលកំពុងបន្ត រដ្ឋាភិបាលបានបង្កើនការជូនដំណឹងអំពីគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុដល់កម្រិតខ្ពស់បំផុត ដើម្បីឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន។

នេះជាលើកដំបូងហើយ ដែលពិធីសារគ្រាអាសន្នត្រូវបានចេញចាប់តាំងពីព្យុះទីហ្វុង Khanun បានវាយប្រហារប្រទេសកូរ៉េខាងត្បូង ក្នុងខែសីហា ឆ្នាំ ២០២៣។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ការជូនដំណឹងជាអក្សរទាក់ទិននឹងភ្លៀងធ្លាក់ខ្លាំងត្រូវបានចែកចាយទូទាំងប្រទេស តាមរយៈទូរស័ព្ទដៃ ភាគច្រើននៅតំបន់ Chungcheong។

រដ្ឋបាលឧតុនិយមកូរ៉េ (KMA) ចេញការជូនដំណឹងបែបនេះ នៅពេលមានភ្លៀងធ្លាក់ខ្លាំងក្នុងមួយម៉ោងកើនលើសពី ៥០មីលីម៉ែត្រ និងភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ៣ម៉ោង ហក់ឡើងដល់ ៩០មីលីម៉ែត្រ។

បើតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA), បណ្តាតំបន់នៅ Chungcheong ភាគកណ្តាលខេត្ត, Gyeonggi ភាគខាងត្បូង និងតំបន់ភាគខាងត្បូងភាគច្រើន ត្រូវបានរំពឹងថា នឹងទទួលរងទឹកភ្លៀងលើសពី ៣០០មីលីម៉ែត្រនៅក្នុងថ្ងៃសៅរ៍សប្តាហ៍នេះ។

ទឹកភ្លៀងធ្លាក់មានកម្ពស់ប្រហែលពី ១០០ ទៅ ២០០មីលីម៉ែត្រ ត្រូវបានរំពឹងថា នឹងមាននៅក្នុងទីក្រុងភាគខាងត្បូងនៃទីក្រុង Gwangju, Busan និង Ulsan ជាមួយនឹងភ្លៀងធ្លាក់ចន្លោះពី ៥០ ទៅ ១៥០មីលីម៉ែត្រនៅក្នុងខេត្ត Chungcheong ខាងជើង និងខាងត្បូង៕