Connect with us

ពិភពលោក

តម្លៃភាគហ៊ុន Toyota និង Honda ហក់ឡើងខ្លាំង ខណៈពន្ធ​រថយន្ត​​បញ្ចុះ​មក​ត្រឹម ១៥%

Published

on

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​បាន​ហក់​ឡើង​ខ្លាំង​នៅ​ថ្ងៃ​ពុធនេះ ដោយ​ក្រុមហ៊ុន Toyota កើន​ឡើង ១១% និង​ក្រុមហ៊ុន Honda កើន ៩% បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​បាន​សម្រេច​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​ដែល​រួម​បញ្ចូល​ទាំង​ពន្ធ​នាំ​ចូល ១៥%។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

នៅ​ក្នុង​ការ​បង្ហោះ​មួយ​នៅ​លើ​បណ្ដាញ​សង្គម Truth Social លោក Trump បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​រួម​បញ្ចូល​ទាំង​ការ​វិនិយោគ​របស់​ជប៉ុន​ចំនួន ៥៥០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សហរដ្ឋអាមេរិក។

យ៉ាងណាមិញ លោក Trump មិន​បាន​លើក​ឡើង​ជាក់លាក់​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ក្នុង​ការ​បង្ហោះ​នោះ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ NHK បាន​និយាយ​ថា ជប៉ុន និង​សហរដ្ឋអាមេរិក​បាន​យល់ព្រម​លើ​ពន្ធ ១៥% លើ​រថយន្ត ដែល​ពី​មុន​ត្រូវ​បាន​គ្រោង​ទុក​ថា​នឹង​មាន ២៥%៕

ប្រភព៖ Fresh News

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ