Connect with us

ពិភពលោក

ធ្លាក់យន្តហោះចម្បាំងបារាំង នៅទឹកដីអ៊ុយក្រែន

Published

on

យន្តហោះចម្បាំង Mirage 2000 ដែលផ្គត់ផ្គង់ដោយបារាំង បានធ្លាក់នៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២២ ខែកក្កដា បន្ទាប់ពីមានបញ្ហាបច្ចេកទេស អំឡុងពេលបំពេញបេសកកម្ម។

នេះគឺជាការបាត់បង់យន្តហោះចម្បាំង Mirage ជាលើកដំបូងដែលត្រូវបានរាយការណ៍ ចាប់តាំងពីអ៊ុយក្រែនបានចាប់ផ្តើមទទួលយន្តហោះពីប្រទេសបារាំងក្នុងខែកុម្ភៈ។ កងទ័ពអាកាសអ៊ុយក្រែននិយាយថា អ្នកបើកយន្តហោះបានចុចកៅអីសុវត្ថិភាពរំដោះខ្លួនចេញពីយន្តហោះដោយសុវត្ថិភាព បន្ទាប់ពីបានរាយការណ៍ពីបញ្ហានៅក្នុងប្រព័ន្ធរបស់យន្តហោះមួយគ្រឿងនោះ។

ក្រុមស្វែងរក និងជួយសង្គ្រោះបានរកឃើញអ្នកបើកយន្តហោះ ហើយស្ថានភាពរបស់គាត់មានស្ថេរភាព” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ពុំមានអ្នកស្លាប់ និងរបួសត្រូវបានគេរាយការណ៍នៅលើដីទេ ហើយការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះកំពុងដំណើរការ។

អ៊ុយក្រែនបានចាប់ផ្តើមទទួលយន្តហោះចម្បាំង Mirage 2000-5 នៅឆ្នាំនេះ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់បារាំង ដើម្បីពង្រឹងកងកម្លាំងទ័ពអាកាសរបស់ទីក្រុងកៀវ។ Mirage គឺជាយន្តហោះចម្បាំងដែលមានម៉ាស៊ីនតែមួយ និងពហុមុខងារ ដែលបានចូលបម្រើការដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយក៏មានមុខងារស្រដៀងគ្នាជាច្រើនទៅនឹងយន្តហោះចម្បាំង F-16 របស់អាមេរិកផងដែរ៕

ប្រភព៖ Apsara TV11

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ