Connect with us

ពិភពលោក

ត្រាំ រំពឹងថាសហរដ្ឋអាមេរិក នឹងសម្រេចបានកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយ ស្ដីពីពាណិជ្ជកម្ម ជាមួយចិន

Published

on

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធ ទី៣០ ខែកក្កដាថាកិច្ចចរចាជាមួយចិនកំពុងដំណើរការទៅមុខ ហើយលោកសង្ឃឹមថាភាគីទាំង២ អាចនឹងឈានកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយស្ដីពីពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន។ លោក ត្រាំ បានលើកឡើងថា «យើងកំពុងដំណើរការទៅមុខជាមួយចិន ។ យើងកំពុងធ្វើបានយ៉ាងល្អជាមួយចិន។ ខ្ញុំគិតថាវានឹងដំណើរការយ៉ាងរលូន… ហើយខ្ញុំរំពឹងថាយើងនឹងមានកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយជាមួយចិន»។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិក និងចិនបានជួបគ្នាក្នុងទីក្រុងស្ដុកខុល កាលពីថ្ងៃចន្ទ សម្រាប់កិច្ចចរចាចំណាយពេលជាង ៥ម៉ោង ក្នុងគោលបំណងដោះស្រាយជម្លោះសេដ្ឋកិច្ចជាមួយ គោលដៅបន្ថែមរយៈពេល៣ខែបន្ថែមទៀត លើបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្មដំឡើងពន្ធគយសងសឹកគ្នាទៅវិញទៅមករវាងប្រហារអំណាចទាំង២។ ចិនកំពុងប្រឈមមុខនឹង ឱសានវាទដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១២ ខែសីហា ដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងពន្ធគយមួយជាមួយរដ្ឋបាលលោក ត្រាំ ក្រោយទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងបឋមមួយកាលពីខែឧសភា និងខែមិថុនា សំដៅបិទបញ្ចប់ការសងសឹកដំឡើងពន្ធគយលើគ្នាទៅវិញទៅមក៕

ប្រភព៖ Fresh News

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ