Connect with us

ពិភពលោក

បន្ទាប់ពីហ្វីលីពីន ពេលនេះ ប្រទេសថៃរាយការណ៍ពីករណី នៃជំងឺអុតស្វា ប្រភេទ clade 1b

Published

on

នាយកដ្ឋានគ្រប់គ្រងជំងឺ (DCD) បានប្រកាសនៅថ្ងៃពុធទី២១ ខែសីហាថា ករណីដំបូងនៃជំងឺអុតស្វា clade 1b ត្រូវបានរកឃើញនៅក្នុងប្រទេសថៃ។

DCD បានឱ្យដឹងថា អ្នកជំងឺម្នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសអុតស្វា clade 1b បន្ទាប់ពីបានត្រឡប់មកពីទ្វីបអាហ្រ្វិកវិញ។ អង្គការសុខភាពពិភពលោក បានប្រកាសថា ការផ្ទុះជំងឺអុតស្វា clade 1b ជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC)។ សេចក្តីប្រកាសរបស់ PHEIC គឺជាលើកទីពីរក្នុងរយៈពេល២ឆ្នាំទាក់ទងនឹងជំងឺអុតស្វា។ ជំងឺនេះបង្កឡើងដោយមេរោគ Orthopoxvirus ត្រូវបានរកឃើញដំបូងលើមនុស្សក្នុងឆ្នាំ១៩៧០ នៅក្នុងសាធារណរដ្ឋកុងហ្គោ ហើយជាជំងឺឆ្លងទៅអាហ្វ្រិកកណ្តាល និងខាងលិច។ វីរុសអុតស្វា Clade 1b បណ្តាលឱ្យស្លាប់ប្រហែល៣,៦ភាគរយនៃករណីសរុប ដែលកុមារមានហានិភ័យខ្លាំងជាង។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។

នៅខែកក្កដា ឆ្នាំ២០២២ ការផ្ទុះជំងឺអុតស្វាជាច្រើនប្រទេសត្រូវបានប្រកាសថា ជាការព្រួយ​បារម្ភ​អន្តរជាតិ បន្ទាប់ពីវាបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងបណ្តាប្រទេសជាច្រើនដែលមេរោគនេះ មិនត្រូវបានគេឃើញពីមុនមក។ ប្រទេស​ថៃ​បាន​ឃើញ​ករណីអុតស្វាចំនួន៨២៧ ដែល​ជា​ប្រភេទ clade 2 ​នៅ​ចន្លោះ​ខែ​មករា ឆ្នាំ២០២២ ដល់​ថ្ងៃ​ទី១១ ខែ​សីហា​ឆ្នាំ​នេះ។ ជំងឺនេះត្រូវបានចម្លងជាចម្បងតាមរយៈការរួមភេទ ឬការប៉ះពាល់ដោយផ្ទាល់ និងបណ្តាលឱ្យអ្នកជំងឺបាត់បង់ជីវិត ដោយ៤ករណីក្នុងចំណោម១០០ករណីបានបណ្តាលឱ្យមានមនុស្សស្លាប់៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ