Connect with us

ពិភពលោក

ផ្ទុះភ្នំភ្លើង នៅរុស្ស៊ី លើកដំបូង ក្នុងពេល៤៥០ឆ្នាំ

Published

on

ភ្នំភ្លើងអសកម្មមួយនៅរុស្ស៊ី ផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេល ៤៥០ឆ្នាំនៅក្នុងតំបន់ Kamchatka ភាគខាងកើតនៃប្រទេសរុស្ស៊ី មួយថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងបំផុតមួយវាយប្រហារតំបន់នេះ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរគ្រាអាសន្នរុស្ស៊ីនៅថ្ងៃអាទិត្យ។

រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បង្ហាញពីផ្សែងផេះហោះអណ្តែតខ្មួលខ្មាញ់ពាសពេញផ្ទៃមេឃ ហុយចេញពីភ្នំភ្លើង Krasheninnikov ដែលធ្លាប់ផ្ទុះឡើងលើកចុងក្រោយក្នុងឆ្នាំ១៥៥០ នេះបើយោងតាមកម្មវិធី Global Volcanism Program របស់ស្ថាប័ន Smithsonian។

បើតាមការបញ្ជាក់ពីក្រសួង ស្ថានការណ៍ គ្រាអាសន្ន របស់តំបន់ Kamchatka, មិនមានហានិភ័យដល់អាយុជីវិតមនុស្សទេ ពីព្រោះគ្មាននរណារស់នៅក្បែរទីតាំងផ្ទុះភ្នំភ្លើងទេ តែវាអាចរំខណដល់ជើងហោះហើរក្នុងតំបន់។

ភ្នំភ្លើងនេះផ្ទុះឡើងបន្ទាប់ពី Klyuchevskoy ជាភ្នំភ្លើងមួយផ្សេងទៀតរបស់រុស្ស៊ី ដែលជាភ្នំភ្លើងសកម្មបំផុតនៅអឺរ៉ុប និងអាស៊ី បានផ្ទុះឡើងកាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ។

ភ្នំភ្លើងនេះផ្ទុះឡើងបន្ទាប់ពីការរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័របានវាយប្រហារកោះ Petropavlovsk នៅលើឧបទ្វីប Kamchatka របស់រុស្ស៊ី ហើយវាមានកម្លាំងខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០១១ នៅពេលដែលការរញ្ជួយដីកម្រិត ៩.១រ៉ិចទ័រនៅប្រទេសជប៉ុន បានបណ្តាលឱ្យមានរលកយក្សស៊ូណាមិដែលបានសម្លាប់មនុស្សជាង ១៥.០០០៕

ប្រភព៖ Apsara TV11

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ