Connect with us

Hi, what are you looking for?

ពិភពលោក

ភ្លើងឆេះព្រៃដ៏ធំសម្បើម វាយលុកភាគខាងត្បូងប្រទេសបារាំង

ភ្លៀងឆេះព្រៃដ៏សម្បើមមួយនៅក្នុងតំបន់ Aude នៃភាគខាងត្បូងប្រទេសបារាំង ស្ថិតនៅក្បែរព្រំដែនប្រទេសអេស្ប៉ាញ បានបំផ្លិចបំផ្លាញព្រៃឈើលើផ្ទៃដី ៤៥០០ហិកតា ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើង ដើម្បីគ្រប់គ្រងស្ថានការណ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមទូរទស្សន៍បារាំង BFMTV ក្រុមអ្នកពន្លត់អគ្គិភ័យជាង ១២៥០នាក់ត្រូវបានដាក់ពង្រាយទៅពន្លត់ភ្លើងឆេះព្រៃ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គម X ថា «ភ្លើងឆេះព្រៃកំពុងបន្តឆេះរាលដាល ហើយគ្រប់ធនធានទាំងអស់របស់ជាតិនឹងត្រូវបានយកមកប្រើ»។

ទូរទស្សន៍បារាំង BFMTV បានឱ្យដឹងថាមនុស្ស២នាក់បានរងរបួសដោយសារភ្លើងឆេះព្រៃ ក្នុងនោះមានម្នាក់របួសធ្ងន់៕

អត្ថបទពាក់ព័ន្ធ