Connect with us

ពិភពលោក

មីយ៉ាន់ម៉ា បន្តបិទច្រកឆ្លងកាត់ពាណិជ្ជកម្ម ជាមួយថៃ

Published

on

គិតត្រឹមថ្ងៃទី១៩ ខែសីហា មីយ៉ាន់ម៉ា បានបន្តបិទច្រកឆ្លងកាត់ពាណិជ្ជកម្ម ដ៏មមាញឹកបំផុត ជាមួយថៃ ដោយក្នុងនោះ របបយោធាបានប្តេជ្ញាបិទទីផ្សារងងឹត ដែលផ្តល់មូលនិធិ ដល់ក្រុមប្រឆាំងប្រដាប់អាវុធ នៅមុនការបោះឆ្នោត នាខែធ្នូ ខាងមុខនេះ។

យោងតាមរបាយការណ៍ពីគយថៃ បង្ហាញឲ្យដឹងថា ការដោះដូរទំនិញឆ្លងកាត់ច្រកមួយនេះ តាមរយៈស្ពាន Myawaddy មានតម្លៃ ជាង១២០លានដុល្លារអាមេរិក ជារៀងរាល់ខែ។

គួរបញ្ជាក់ថា របបយោធាបានផ្តើមបិទច្រកឆ្លងកាត់មួយនេះ កាលពីថ្ងៃច័ន្ទ។ យោធា បានបង្កើនសកម្មភាព ប្រឆាំងនឹងពួកឧទ្ទាម ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយដណ្តើមយកមូលដ្ឋាននានា មុនពេលរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។

ការស្ទង់មតិបង្ហាញថា នឹងចំណាយពេល ជាច្រើនសប្តាហ៍ ដើម្បីបញ្ចប់ បញ្ហានេះ។
ប្រមុខរដ្ឋាភិបាល លោក Min Aung Hlaing បានសន្យា កាលពីសប្តាហ៍មុន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រឆាំង នៅតាមព្រំដែន ដែលប្រើប្រាស់ប្រាក់ចំណេញ ប្រមូលបានពីពាណិជ្ជកម្មខុសច្បាប់ ដើម្បីពង្រឹងកងកម្លាំងរបស់ពួកគេ៕

ប្រភព៖ Apsara Tv11

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ