Connect with us

ពិភពលោក

លោក ម៉ាក្រុន ៖ ការចាប់ខ្លួននាយកប្រតិបត្តិបណ្តាញតេឡេក្រាមនៅបារាំងមិនមែនជាការសម្រេចចិត្តផ្នែកនយោបាយទេ

Published

on

បន្ទាប់ពីមានការរិះគន់ពីរុស្ស៊ី​ ប្រធានាធិបតីបារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) បាននិយាយកាលពីថ្ងៃចន្ទថា ការចាប់ខ្លួនស្ថាបនិកបណ្តាញតេឡេក្រាម (Telegram) លោក ប៉ាវែល ឌូរ៉ូវ (Pavel Durov) នៅក្នុងប្រទេសបារាំង មិនមែនជាការសម្រេចចិត្តផ្នែកនយោបាយនោះទេ។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជនជាតិរុស្សី លោក ឌូរ៉ូវ ដែលជាពលរដ្ឋនៃប្រទេសជាច្រើន ដែលរួមទាំងប្រទេសបារាំងផងនោះ ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសបារាំង ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីតេឡេក្រាមសម្រាប់ឧក្រិដ្ឋកម្ម រួមទាំងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងការក្លែងបន្លំ ដែលអាចធ្វើឱ្យមហាសេដ្ឋីវ័យ ៣៩ឆ្នាំរូបនេះជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។

លោក ម៉ាក្រុន បាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) ថា «ការឃុំខ្លួន… ធ្វើឡើងជាផ្នែកមួយនៃការស៊ើបអង្កេតរបស់តុលាការដែលកំពុងបន្តនីតិវិធី។ នេះមិនមែនជាការសម្រេចចិត្តផ្នែកនយោបាយទេ។ សេចក្តីសម្រេចនឹងត្រូវធ្វើឡើងដោយចៅក្រម»៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ