Connect with us

Hi, what are you looking for?

ពិភពលោក

តុលាការក្រុងបាកក សម្រេចឲ្យលោក ថាក់ស៊ីន រួចពីទោសប្រមាថព្រះមហាក្សត្រថៃ

តុលាការក្រុងបាកក នៅថ្ងៃទី២២ ខែសីហានេះ បានសម្រេចឲ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានរួចទោស ពីបទប្រមាថ ព្រះមហាក្សត្រ។

មេធាវី Winyat Chatmontree បានប្រាប់អ្នកយកព័ត៌មាន ថា «តុលាការបានច្រានចោល ការចោទប្រកាន់ប្រឆាំងនឹង លោក ថាក់ស៊ីន ដោយសម្រេចថា ភស្តុតាង ដែលបានបង្ហាញ គឺមិនគ្រប់គ្រាន់»។

លោក ថាក់ស៊ីន បានចាកចេញពីតុលាការ នៅចំពោះមុខមេធាវីរបស់លោក ដោយញញឹម ហើយប្រាប់អ្នកសារព័ត៌មានថា ករណីនេះត្រូវបាន “ច្រានចោល” ដោយមិនបានធ្វើអត្ថាធិប្បាយ អ្វីបន្ថែម។

ករណីប្រឆាំងនឹងលោក គឺកើតចេញពីការកត់សម្គាល់ ដែលលោកថាក់ស៊ីន បានធ្វើឡើង នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៥ ទាក់ទងនឹងរដ្ឋប្រហារយោធាឆ្នាំ ២០១៤ ដែលបានផ្តួលរំលំតំណែងនាយករដ្ឋមន្ត្រី របស់ប្អូនស្រី ​គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

យ៉ាងហោចណាស់មនុស្សចំនួន ១...