Connect with us

Hi, what are you looking for?

ពិភពលោក

២៨ខេត្តរបស់ថៃ រងការជនលិច និងបាក់ដី ដោយសារព្យុះទីហ្វុង កាជីគី

ថ្ងៃទី២៥ ខែសីហា នេះ អាជ្ញាធរថៃ បានព្រមានថា ព្យុះទីហ្វុង កាជីគី បានគំរាម បង្កឲ្យមានទឹកជំនន់ និងបាក់ដី នៅក្នុងខេត្ត ចំនួន២៨។

ប្រភពបានស្នើឲ្យសាធារណជន មានការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែសីហា ខណៈដែលអាជ្ញាធរកំពុងរៀបចំ និង តាមដានស្ថានភាព។

យោងតាមព័ត៌មាន ពីនាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថា ប្រទេសថៃ នឹងមានភ្លៀងធ្លាក់ខ្លាំង នៅភាគខាងជើង ឦសាន ខាងកើត និងឆ្នេរខាងលិច នៃភាគខាងត្បូង។ ភ្លៀងយ៉ាងគំហុក អាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ ជាពិសេស នៅតំបន់ភ្នំ នៅជិតផ្លូវទឹក និង តំបន់ទំនាប។ នេះគឺដោយសារខ្យល់មូសុង ហូរកាត់ពីខាងជើង និង ភាគឦសាន ខាងលើ គួបផ្សំនឹងខ្យល់មូសុងនិរតី ដែលមានកម្លាំងខ្លាំងដែលគ្របលើសមុទ្រ Andaman ប្រទេសថៃ និង ឈូងសមុទ្រថៃ។

សម្រាប់អាកាសធាតុ នៅថ្ងៃចន្ទនេះ នាយកដ្ឋានឧតុនិយម បានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងរាជធានី-ខេត្ត ចំនួន៣៥។

ព្យុះទីហ្វុង កាជីគី (Kajiki) ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់មក លើប្រទេសវៀតណាម ផ្នែកខាងលើ ហើយនឹងបន្ទន់ ទៅជាព្យុះត្រូពិច នៅថ្ងៃទី ២៥ ខែសីហា។ បន្ទាប់មក កាជីគី នឹងបោកបក់ចូល ប្រទេសឡាវ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥៕

 

អត្ថបទពាក់ព័ន្ធ