អាជ្ញាធរម៉ិកស៊ិកនិយាយថា រថភ្លើងដឹកទំនិញមួយគ្រឿងបានរត់បុកពេញទំហឹងជាមួយឡានក្រុងពីរជាន់មួយគ្រឿងនៅក្នុងប្រទេសម៉ិកស៊ិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់ស្លាប់ និង ៤១នាក់ផ្សេងទៀតរងរបួស។
ឧបទ្ទវហេតុនេះកើតឡើងនៅម៉ោង ៧ព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅលើផ្លូវរថភ្លើងមួយខ្សែឆ្លងកាត់តំបន់ឧស្សាហកម្មនៃទីក្រុង Atlacomulco ដែលជាក្រុងមានចម្ងាយប្រហែល ១៣០គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានីម៉ិកស៊ីកូ៕


