Connect with us

Hi, what are you looking for?

ពិភពលោក

ពិភពលោក៖ តម្លៃប្រេងបន្តហក់ឡើង ក្រោយទីតាំងថាមពលនៅមជ្ឈិមបូព៌ា រងវាយប្រហារក្នុងសង្រ្គាមអ៉ីរ៉ង់

តម្លៃប្រេង នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា បានកើនឡើងប្រហែល ៣ភាគរយ បន្ទាប់ពីអ៉ីរ៉ង់វាយប្រហាររោងចក្រថាមពលជាច្រើន នៅទូទាំងតំបន់មជ្ឈិមបូព៌ា ជាការឆ្លើយតបចំពោះការវាយប្រហារលើវាលអណ្តូងឧស្ម័ន South Pars របស់ខ្លួន។ នេះបើយោងតាមកាចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ Brent មានតម្លៃ ១១១.០៧ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៣.៤៤ភាគរយ រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៩៨.៦១ដុល្លារក្នុងមួយបារ៉ែល កើនឡើង ២.៣៨ភាគរយ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃពុធថា អ៉ីស្រាអែលបានវាយប្រហារវាលអណ្តូង South Pars របស់អ៉ីរ៉ង់ ដែលជាប្រភពធនធានឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក និងជាសសរស្តម្ភនៃការផ្គត់ផ្គង់ថាមពលរបស់ប្រទេស។ អ៉ីរ៉ង់ បានចេញការព្រមានឱ្យជម្លៀសខ្លួន មុនពេលវាយប្រហាររោងចក្រប្រេង នៅអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងកាតា ដើម្បីជាការសងសឹក។

លោកស្រី Tina Teng អ្នកយុទ្ធសាស្ត្រទីផ្សារនៅក្រុមហ៊ុន Moomoo ANZ បាននិយាយថា តម្លៃប្រេងទំនងជាបន្តស្ថិតក្នុងកម្រិតខ្ពស់ ខណៈការវាយប្រហារថ្មីៗក្នុងសង្រ្គាមអ៉ីរ៉ង់ ធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរ ហើយក៏គ្មានសញ្ញានៃការថមថយ ឬការបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងពេលខ្លី៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...