Connect with us

Hi, what are you looking for?

ពិភពលោក

តម្រូវការរថយន្តអគ្គិសនីកើនឡើងខ្លាំង នៅអឺរ៉ុប ខណៈសាំងឡើងថ្លៃ

App លក់រថយន្តតាមអនឡាញ បានឱ្យដឹងថា ការឡើងថ្លៃសាំងដោយសារសង្រ្គាម រវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ កំពុងជំរុញការលក់រថយន្តអគ្គិសនីមួយទឹក នៅទូទាំងតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ ២០២៦។

លោក Terje Dahlgren អ្នកវិភាគនៅទីផ្សាររថយន្តជជុះធំបំផុតរបស់ន័រវែស Finn.no បាននិយាយថា បច្ចុប្បន្នមានរថយន្តអគ្គិសនីមួយទឹកនៅក្នុងទីផ្សារ ដោយបន្ថែមថាថ្មីៗនេះ រថយន្តអគ្គិសនីបានវ៉ាដាច់រថយន្តម៉ាស៊ូត ដែលធ្លាប់តែជាប្រភេទលក់ដាច់បំផុត។

ក្រុមហ៊ុនលក់រថយន្តមួយទឹកតាមអនឡាញរបស់បារាំង Aramisauto បានឱ្យដឹងថា ចំណែកនៃការលក់រថយន្តអគ្គិសនី គឺស្ទើរតែទ្វេដង គិតចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ដល់ថ្ងៃទី៩ ខែមីនា ដោយមានអត្រាកើនឡើង ១២.៧ភាគរយ។

នាយកប្រតិបត្តិ លោក Romain Boscher ក្រុមហ៊ុនផលិតរថយន្ត Stellantis ក៏បានឱ្យដឹងដែរថា នៅ​ពេល​​សាំង​ឡើង​ថ្លៃដល់ជិត ២អឺរ៉ូក្នុង​មួយ​លីត្រ​ វា​ធ្វើ​ឱ្យ​​មនុស្សផ្លាស់ប្តូរផ្នត់គំនិត។ យើង​​ឃើញថាចំណាប់អារម្មណ៍នៅ​លើ​គេហទំព័រ បានប្រែមកជា​ការ​បញ្ជា​ទិញ​រថយន្តអគ្គិសនី និង​រថយន្ត hybrids។

គួរបញ្ជាក់ថា សង្រ្គាមដែលផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ បានរំខានដល់ផ្លូវដឹកជញ្ជូនដ៏សំខាន់ ដែលនាំប្រេងប្រហែល ២០ភាគរយចូលទីផ្សារពិភពលោក ជាហេតុធ្វើឱ្យប្រេងឡើងថ្លៃខ្ពស់។ យោងតាមទិន្នន័យ​របស់​គណៈកម្មការ​អឺរ៉ុប​ តម្លៃ​ប្រេង​សាំង​នៅ​ក្នុង​សហភាព​អឺរ៉ុប ​បាន​ឡើង​ថ្លៃ​ ១២ភាគរយ ដល់តម្លៃ ១.៨៤អឺរ៉ូ ឬ ២.១២ ដុល្លារក្នុង​មួយ​លីត្រ ចាប់​ពី​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី១៦ ខែ​មីនា៕

អត្ថបទចាប់អារម្មណ៍ច្រើន