Connect with us

Hi, what are you looking for?

ពិភពលោក

ប្រេងឆៅធ្លាក់ថ្លៃបន្តិច ១១០ដុល្លារ ក្នុងមួយបារ៉ែល នៅដើមសប្តាហ៍

តម្លៃប្រេង នៅថ្ងៃចន្ទ ទី៤​ ខែឧសភា បានធ្លាក់ចុះបន្តិចវិញ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ និយាយថាសហរដ្ឋអាមេរិក នឹងចាប់ផ្តើមរំដោះកប៉ាល់ដែលជាប់គាំងនៅឯច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យ៉ាងនេះក្តី កង្វះខាតកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ នៅតែធ្វើឱ្យប្រេងមានតម្លៃលើស ១០០ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅ Brent មានតម្លៃជាង ១០៧ដុល្លារក្នុងបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃជាង ១០១ដុល្លារក្នុងមួយបារ៉ែល។ ប្រៀបធៀបកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃប្រេងទាំងពីរនេះ បានធ្លាក់ចុះជិត ១ភាគរយ។

តាមគណនី Truth Social លោក ត្រាំ បានសរសេរថា «ដើម្បីជាប្រយោជន៍ដល់អ៉ីរ៉ង់ មជ្ឈិមបូព៌ា និងអាមេរិក យើងនឹងដឹកនាំនាវារបស់ពួកគេ ចេញពីផ្លូវទឹកដែលកំពុងត្រូវបានរឹតត្បិត ដោយសុវត្ថិភាព។ ដូច្នេះពួកគេអាចបន្តអាជីវកម្មដោយសេរី និងពេញលេញ»៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

មកដល់ថ្ងៃចន្ទ ទី១៨ ខែឧសភ...