Connect with us

ព័ត៌មានជាតិ

FBI អាមេរិក​ចូល​មក​ចាប់ខ្លួនភ្នាក់ងារ CIA ម្នាក់ដល់​កម្ពុជា ក្រោយ​ធ្វើ​ឱ្យ​បែកធ្លាយផែនការវាយប្រហាររបស់អ៊ីស្រាអ៊ែល លើអ៊ីរ៉ង់

Published

on

បុរសដែលជាទីភ្នាក់ងារសម្ងាត់​សហរដ្ឋអាមេរិក (CIA) ម្នាក់ឈ្មោះ Asif William Rahman ត្រូវ​បាន​ភ្នាក់ងារ FBI សហរដ្ឋអាមេរិក​ចូល​មក​ចាប់​ខ្លួន​ដល់​ប្រទេសកម្ពុជា និង​នាំ​យកទៅ​កាត់ទោស​ ក្រោយ​បានធ្វើ​ឱ្យ​បែកធ្លាយ​ឯកសារ​ផែនការ​វាយ​ប្រហារ​សងសឹករបស់​អ៊ីស្រាអ៊ែល ទៅលើ​ប្រទេស​អ៊ីរ៉ង់។

បើតាម​ការ​ចុះផ្សាយ​របស់កាសែតញូយ៉កថាមស៍ លោក Asif William Rahman ត្រូវ​បានចាប់ខ្លួន​កាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅ​ប្រទេស​កម្ពុជា ។ កាសែតញូយ៉កថាមស៍ អះអាងថា ពីរថ្ងៃក្រោយត្រូវបានចាប់ខ្លួន ភ្នាក់ងារចារកម្ម Asif William Rahman ក៏ត្រូវបាននាំទៅបង្ហាញខ្លួននៅក្នុងតុលាការអាមេរិក។

បើតាម កាសែតញូយ៉កថាមស៍ ដដែល ឯកសារបែកធ្លាយនោះ បង្ហាញពីផែនការដែលអ៊ីស្រាអែលគ្រោងបាញ់គ្រាប់មីស៊ីលលើអ៊ីរ៉ង់ ដើម្បីជាការសងសឹកលើអ៊ីរ៉ង់វិញ ដែលបានបាញ់មីស៊ីលលើអ៊ីស្រាអែល កាលពីអំឡុងខែតុលា ឆ្នាំ២០២៤។ «ឯកសារនោះ បានបង្ហាញយ៉ាងលម្អិតនូវរូបភាពផ្កាយរណប ផ្តល់តម្រុយពីភាពអាចកើតមានឡើងនូវការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ដោយប្រើគ្រាប់មីស៊ីល និងប្រភេទយន្តហោះចម្បាំងផ្សេងៗ ដែលអ៊ីស្រាអែលធ្លាប់ប្រើកន្លងមក»។

ជុំវិញ​ករណីប៉ូលិស FBI ចូល​មក​ចាប់ខ្លួន​ CIA អាមេរិក​នៅ​កម្ពុជានេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាមានប្រសាសន៍​ថា លោកមិនអាច​បក​ស្រាយ​ចំពោះ​ករណីនេះបានទេ៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ