Connect with us

ព័ត៌មានជាតិ

ក្រោយ​ករណី​ឆេះវីឡាមួយ​នៅក្រុងតាខ្មៅ សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​ជាង២តោន

Published

on

កណ្តាល – សមត្ថកិច្ចបានបញ្ជាក់ថា គេ​បានរកឃើញ​គ្រឿងញៀនជាង២តោន និង​ម៉ាស៊ីន​កែច្នៃគ្រឿងញៀន ក្រោយ​ករណី​អគ្គិភ័យ​ឆេះផ្ទះវីឡាមួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ កាលពីថ្ងៃទី២៧ វិច្ឆិកា កន្លងទៅ។

លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ករណីខាងលើនេះ គេ​បានចាប់ខ្លួនជនសង្ស័យជាជនជាតិឥណ្ឌាម្នាក់ឈ្មោះ SARABJIT ភេទប្រុស អាយុ៣៨ឆ្នាំ ខណៈបក្ខពួក​២នាក់ទៀត​បានរត់គេចខ្លួន។ លោកបន្តថា បុរសជនជាតិឥណ្ឌានោះ ត្រូវបញ្ចូនទៅតុលាការហើយ ខណៈជនសង្ស័យ២នាក់ទៀតជាជនជាតិប៉ាគីស្ថាន និងឥណ្ឌា កម្លាំងជំនាញកំពុងតាមប្រមាញដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

បើតាមលោក មាស វិរិទ្ធ ទីតាំងផលិតគ្រឿងញៀននោះ មានផ្លូវព័ទ្ធជុំវិញ ព្រមទាំងមានការបិទបាំងបរិវេណខាងក្រៅ មិនត្រឹមតែប៉ុណ្ណោះខាងក្នុងកន្លែងផលិតកែច្នៃផ្ទាល់ប្រៀបបានបន្ទប់ខារ៉ាអូខេ ដោយមិនមានសំឡេងរំខានដល់អ្នកជិតខាង ជៀសផុតពីការកត់សម្គាល់របស់សមត្ថកិច្ច ម្យ៉ាងវិញទៀតសូម្បីកាកសំណល់ចេញពីច្រវាក់ផលិតកម្មនោះ ក្រុមឧក្រិដ្ឋជនរង់ចាំឱកាសទើបដឹកតាមរថយន្តយកទៅបោះចោល។

យ៉ាងណាក៏ដោយ បើតាម​លោក មាស វិរិទ្ធ មកទល់ពេលនេះសមត្ថកិច្ចនៅមិនទាន់អាចសន្មត់ជាផ្លូវការ​នៅ​ឡើយថា ផ្ទះវីឡានោះជាទីតាំងផលិតគ្រឿងញៀនបានហើយ ឬនៅនោះទេ ព្រោះករណីនេះ កំពុងក្នុងស្ថិតការស្រាវជ្រាវ។ លោក លើកឡើងទៀតថា ឧបករណ៍បម្រើការផលិតក្នុងផ្ទះវីឡានោះ ជាប្រភេទមាស៊ីនបោះពុម្ពគ្រាប់ថ្នាំ ដែលមានធាតុផ្សំស្រាប់ គឺគ្រាន់តែបន្ថែមក្លិន និងពណ៌ ទើបកម្លាំងជំនាញត្រូវការពេលពិនិត្យដើម្បីឱ្យប្រាកដថាជាករណីផលិត ឬកែច្នៃផលិត ។ លោកបន្តថា ក្រោយករណីនេះកើតឡើង អាជ្ញាធរ នឹងបង្កើនការស្រាវជ្រាវបន្ថែមទៅលើទីតាំងផ្ទះវីឡាធំៗដែលសង្ស័យ ព្រមទាំងជនបរទេសដែលមករស់នៅកម្ពុជា ប៉ុន្តែទន្ទឹមនឹងនោះវាអាស្រ័យទៅលើសមត្ថកិច្ចថា តើមានលទ្ធភាពសិក្សាស្វែងយល់អំពីធាតុផ្សំនៃបទល្មើសកម្រិតណា៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ