Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ADB អនុម័តកម្ចី និង​ជំនួយ​ឥតសំណង១៧៣​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បីពន្លឿន​ការ​គ្រប់គ្រង​ធនធានទឹក

ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា (ADB) នៅថ្ងៃអង្គារនេះ (៣ ធ្នូ) បានសម្រេចអនុម័តកម្ចី និងជំនួយឥតសំណងប្រមាណ​១៧៣​លានដុល្លារអាម៉េរិក​ ឱ្យកម្ពុជា ដើម្បីពន្លឿនការគ្រប់គ្រងធនធានទឹក សម្រាប់សម្របទៅនឹងអាកាសធាតុ។

បើតាមសេចក្តីប្រកាសព័ត៌មាន កម្ចី និងជំនួយឥតសំណងសរុបចំនួន១៧៣លានដុល្លារនេះ នឹងត្រូវយកទៅអនុវត្តលើ​គម្រោងចំនួន២ ដោយគម្រោងទី១ មាន​ទឹក​ប្រាក់ចំនួន៨៨​លាន​ដុល្លារ​អាម៉េរិក​ ដែលផ្តោត​សំខាន់លើ​អាង​ទន្លេសាប​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់។ គម្រោងទី១នេះ នឹងពង្រឹងការគ្រប់គ្រងធនធានទឹករួមបញ្ចូលគ្នា សម្របតាមអាកាសធាតុ បរិស្ថាន ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ដ្រ និងកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់។ រីឯ គម្រោងទី២ ADB អនុម័តហិរញ្ញប្បទានបន្ថែមចំនួន៨៥លានដុល្លារអាម៉េរិក ទៅលើការកែលម្អប្រព័ន្ធធារាសាស្ត្រដែលកំពុងដំណើរការស្រាប់ ដើម្បីជួយដល់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការចែកចាយទឹក និងធន់នឹងអាកាសធាតុ នៅទូទាំងប្រព័ន្ធធារាសាស្ដ្រចំនួន៤ ដែលមាននៅក្នុងខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងខេត្តតាកែវ។

គម្រោងទី២នេះ នឹងជួយកសិករកម្ពុជា ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ ប្រសិទ្ធភាពនៃការចែកចាយទឹក រួមជាមួយនឹងការគាំទ្រដល់ការងារការអភិវឌ្ឍសមត្ថភាពប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលទិន្នន័យគ្រប់គ្រងធនធានទឹកជាតិរបស់កម្ពុជា និងប្រព័ន្ធព័ត៌មានធនធានទឹកជាតិដែលពាក់ព័ន្ធផងដែរ។ ADB បានបញ្ជាក់ថា «គម្រោងទាំងនេះនឹងផ្តល់សិទ្ធិអំណាចដល់កសិករជាមួយនឹងការអនុវត្តប្រព័ន្ធធារាសាស្ត្រ អាកាសធាតុឆ្លាតវៃ ដើម្បីធានាជីវភាពរបស់ពួកគេ លើកកម្ពស់ផលិតកម្មស្បៀង និងពង្រឹងសន្តិសុខស្បៀង។ ADB មានមោទនភាពក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីដោះស្រាយតម្រូវការបន្ទាន់ទាំងនេះ និងជាមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏រឹងមាំមួយ»។

គួរបញ្ជាក់ថា កម្ពុជាតែងតែប្រឈមនឹងគ្រោះទឹកជំនន់ញឹកញាប់ក្នុងរដូវវស្សា ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនប្រមាណ៤លាននាក់ ឬស្មើនឹងជិតមួយភាគបួននៃចំនួនប្រជាជន។ បញ្ហានេះ បានបណ្តាលឱ្យកម្ពុជារងការខាតបង់ប្រចាំឆ្នាំប្រមាណចំនួន២៥០លានដុល្លារ ដែលស្មើនឹងជាង១ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ ការប៉ាន់ប្រមាណក៏បានបង្ហាញដែរថា ដីកសិកម្មភាគច្រើនរបស់កម្ពុជានឹងប្រឈមនឹងហានិភ័យនៃការកើនឡើងបញ្ហាគ្រោះរាំងស្ងួត ជាមួយនឹងការកើនឡើងនៃសីតុណ្ហភាព និងភាពតានតឹងដោយសារកម្តៅ ខណៈការខាតបង់ក្នុងផលិតកម្មកសិកម្មក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះ ភាគច្រើនក៏បណ្តាលមកពីទឹកជំនន់ផងដែរ។ នេះបើតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

ប្រធានាធិបតីអាមេរិក លោក ...

ពិភពលោក

មកដល់ថ្ងៃចន្ទ ទី១៨ ខែឧសភ...