Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក USS SAVANNAH (LCS 28) ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ

នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) បានចូលសំចតហើយ នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ក្នុងអំឡុងពេលចូលសំចតនាវាចម្បាំងកងជើងទឹកអាម៉េរិក នៅកម្ពុជារយៈពេលប្រាំថ្ងៃនេះ គណៈប្រតិភូនាវា នឹងរៀបចំផែនការសកម្មភាពជាបន្តបន្ទាប់ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ។

ផែនការសកម្មភាពដែលបានគ្រោងទុកនោះ រួមមានជំនួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម, ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ, កម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាម៉េរិក និងកងទ័ពជើងទឹកកម្ពុជា ក្នុងន័យលើកកម្ពស់ភាពស្និទ្ធស្នាល និងការ សាមគ្គីគ្នាជាក្រុម និងរួមមានកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀត ផងដែរ។

ក្រសួងការពារជាតិ ចាត់ទុកការចូលសំចតរបស់នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកមួយគ្រឿងនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូកាន់តែប្រសើរឡើងរវាង កម្ពុជា និងសហរដ្ឋអាមេរិក៕

អត្ថបទពាក់ព័ន្ធ