Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់ខ្លួនអ្នកកាសែត​នៅ​ខេត្តកណ្តាល​២នាក់ ករណីកំហែងយក និង​ក្លែង​លិខិត

Published

on

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួន​មនុស្ស​ចំនួន២នាក់ ដែលអះអាងថាជាអ្នកសារ​ព័ត៌មាន ពាក់ព័ន្ធករណីកំហែងយកប្រាក់ និងការក្លែងបន្លំប្រើប្រាស់លិខិតក្លែង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន។

បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជនសង្ស័យទាំង២នាក់នោះមានឈ្មោះ សូរ សំបូរ ភេទប្រុស មុខរបរអ្នកសារព័ត៌មាន (ចាងហ្វាងកាសែត អេសអេសប៊ីធីវីញូស៍ SSBTVNews) និងឈ្មោះ នឿប ប៊ុន ភេទប្រុស មុខរបរនិពន្ធនាយក (កាសែតអេសអេសប៊ីធីវីញូស៍ SSBTVNews)។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា តាមចម្លើយសារភាពរបស់ឈ្មោះ នឿប ប៊ុន ថា ខ្លួនមានតួនាទីជានិពន្ធនាយកគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) និងមានបណ្ណសារព័ត៌មាន អត្តលេខ ០០៩៥៦ ចេញដោយ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានឆ្នាំ២០២៤ ចំណែកឯ គេហទំព័ររស្មីខេត្តកណ្តាលធីវីញ៉ូ ដែលខ្លួនគ្រប់គ្រង និងធ្វើនាមបណ្ណដាក់ឈ្មោះខ្លួនឯងជាចាងហ្វាងសម្រាប់ចែកឲ្យអ្នកសារព័ត៌មានផ្សេងទៀតនោះ គឺមិនមានអាជ្ញាបណ្ណពីក្រសួងព័ត៌មាននោះទេ។

តាមចម្លើយសារភាពរបស់ឈ្មោះ សូរ សំបូរ ថា ខ្លួនមានតួនាទីជាចាងហ្វាយគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ហើយឈ្មោះ នឿប ប៊ុន ត្រូវជាប្អូនថ្លៃ មានតួនាទីជានិពន្ធនាយក ។ នៅថ្ងៃទី១៣,១៤ខែធ្នូ ឆ្នាំ២០២៤ ខ្លួន បានបង្ហោះនៅលើគេហទំព័រ អេសអេសប៊ីធីវីញូស៍ (SSBTVNews) ខុសពីការពិតគ្មានប្រភពនិងមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់ កិតត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូ ថ្នាក់ដឹងនាំនិងអាជ្ញាធរមានសមត្ថកិច្ចមែន ។ និងបានប្រើសារតាមតេឡេក្រាមជាអក្សរនិងសម្លេងគំរា..មកំ..ហែ..ងទា..រប្រា..ក់ពីគណនីតេឡេក្រាម Veasna ហើយសូមទទួលស្គាល់ទៀតថានៅថ្ងៃទី១៤.១២.២០២៤ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២០០$ ចូលក្នុងគណនី ABA របស់ខ្លួន ជាថ្នូរនិងការមិនចុះផ្សាយនិងលុបព័ត៌មានដែលបានប..ង្ហោះកាលពីថ្ងៃទី១៣ ១៤ ខែធ្នូ ឆ្នាំ២០២៤ នោះមែន ។

ករណីនេះ បច្ចុប្បន្នកម្លាំងជំនាញ កំពុងប្រមូលផ្តុំឯកសារ កសាងសំណុំរឿងតាមនីតិវិធី៕