Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ព្រះមហាក្សត្រ នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Hainan ប្រទេសចិន ចុងសប្តាហ៍នេះ

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាសណាចក្រកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្ត Hainan នៃសាធា រណរដ្ឋប្រជាមានិតចិន ចាប់ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងសារលិខិតមួយផ្ញើជូនជនរួមជាតិ នាថ្ងៃទី១៧ ធ្នូ នេះ ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមគ្នានោះព្រះករុណាព្រះមហាក្សត្រ ក៏បានថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរថ្នាក់ដឹកនាំ និងជនរួមជាតិទាំងអស់ សូមព្រះប្រកបតែនឹង ព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទពាក់ព័ន្ធ