Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាតកថៃដែលបានបាញ់សម្លាប់អតីតតំណាងរាស្ត្រខ្មែរ ត្រូវចាប់ខ្លួននៅខេត្តបាត់ដំបង

បើយោងតាមសេចក្តីប្រកាស​របស់​អគ្គស្នងការនគរបាលជាតិនៅយប់ថ្ងៃទី៨ មករា នេះ បានឱ្យដឹងថា ឃាតកជនជាតិថៃ ដែលបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តខ្មែរម្នាក់នៃអតីតគណបក្សសង្គ្រោះជាតិ បានរត់មកលាក់ខ្លួនក្នុងទឹកដីកម្ពុជា គឺខេត្តបាត់ដំបង តែមិនបានយូរប៉ុន្មាន ក៏ត្រូវប៉ូលិសខេត្តបាត់ដំបង រកឃើញនិងចាប់បាន។

ជនរងគ្រោះឈ្មោះ លឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។
ក្រោយកើតហេតុ សមត្ថកិច្ចថៃ បានធ្វើការស្រាវជ្រាវ និងបានកំណត់អត្តសញ្ញាណ ជនសង្ស័យមានឈ្មោះ Ekkalak Pheanol ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅ ផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។

ប៉ូលិសកម្ពុជា នឹងបញ្ជូនឃាតករូបនេះ ទៅឱ្យប៉ូលិសថៃ ដើម្បីចាត់វិធានការតាមច្បាប់។

អត្ថបទពាក់ព័ន្ធ

ព័ត៌មានជាតិ

កាលពីថ្មីៗនេះ គម្រោងការប...