Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រជាកសិកលើកគ្នាបិទផ្លូវជាតិលេខ៥​ តវ៉ាស្រូវចុះថោក

យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មានប្រជាកសិករជាច្រើនបានជិះគោយន្តប្រមូលផ្ដុំគ្នា និងតវ៉ា ព្រមទាំងមានការបិទកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំកូនខ្លុង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយសារតម្លៃស្រូវចុះថោក។

លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បាននិយាយថា ប្រជាកសិករជាច្រើនបានប្រមូលផ្ដុំគ្នាដោយបានប្រើប្រាស់គោយន្តបិទកំណាត់ផ្លូវជាតិ៥ ដើម្បីសំណូមពរឱ្យថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីជំនាញកសិកម្ម មានវិធានការដោះស្រាយចំពោះបញ្ហាតម្លៃស្រូវចុះថោក។

យ៉ាងណាក៏ដោយក្រោយ​មាន​ការ​សម្របសម្រួលពីអាជ្ញាធរ ​ប្រជាកសិករបាននាំគ្នារំសាយការបិទផ្លូវបិទផ្លូវហើយ​នៅ​រសៀល​ថ្ងៃដដែល៕

អត្ថបទចាប់អារម្មណ៍ច្រើន