Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មន្រ្តីស៊ីម៉ាក់២រូបស្លាប់ ក្នុងករណីផ្ទុះគ្រាប់មីន​នៅ​ស្រុក​ត្រពាំង​ប្រាសាទ

មន្រ្តីស៊ីម៉ាក់ចំនួន២រូប បានស្លាប់​នៅវេលាព្រឹក​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុង​ឧបទ្ទវហេតុផ្ទុះមីន អំឡុង​ពេល​កំពុង​ប្រតិបត្តិការ​បោស​សម្អាត​មីន នៅ​ចំណុច​ភូមិ​ត្រពាំង​ប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ។

ជនរងគ្រោះទាំងពីររូប​ត្រូវ​បាន​គេ​បញ្ជាក់ថា មានឈ្មោះ ពៅ នេពីន​ អត្តលេខ ​៩៣៦៤៨៦ និង​ឈ្មោះ អឿន ចាន់ដារ៉ា ​អត្តលេខ ៩៣៦៤៩៣។ ពួក​ស្ថិត​នៅ​ក្នុង​កង​ឯកភាព​កំចាត់​មីន​ទី១។

លោក ឡាង កុសល មន្ត្រី​ព័ត៌មាន​នៅ​អាជ្ញាធរ​មីន​បាននិយាយថា ទីតាំង​ចម្ការ​មីន​នេះ​ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ​ដោយ​ប្រតិបត្តិករ​ស្រាវជ្រាវ​ HALO Trush ហើយ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) គឺ​ជា​ប្រតិបត្តិករ​បោស​សម្អាត។

លោក​ថា ចម្ការ​មីន​នេះ ពី​មុន​ជា​ផ្លូវ​ចាស់​ ដែល​កង​ទ័ព​ខ្មែរ​ក្រហម​បាន​ដាក់​មីន​ នៅ​រាយ​ប៉ាយ ​ហើយ​នៅ​ខាង​កើត​ចម្ការ​មីន​នេះ​ប្រហែលជា ២៥០​ម៉ែត្រ ធ្លាប់​មាន​ការ​ផ្ទុះ​ឡាន ១​គ្រឿង ស្លាប់​មនុស្ស ២​នាក់​ឆ្នាំ១៩៨៥ ដែល​ចំ​និង​ខ្សែ​ផ្លូវ​ចាស់​នេះ។ ចម្ការ​មីន​នេះ​លិច​ទឹក​ ៧០​ភាគរយ​នៅ​រដូវ​វស្សា។

លោក​បន្ត​ថា អ្នក​ភូមិ​២៧​នាក់​កំពុង​ធ្វើ​កសិកម្ម​នៅ​លើ​ផ្លូវ​ចាស់​នេះ ហើយ​ពួក​គាត់​ប្រឈម​និង​គ្រោះ​ថ្នាក់​ និង​បាន​ស្នើ​សុំអង្គការ​បោស​សម្អាត​មីន​នានា ជួយ​បោស​សម្អាត​ឱ្យ​ពួក​គាត់៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

ប្រធានាធិបតីអាមេរិក លោក ...

ពិភពលោក

មកដល់ថ្ងៃចន្ទ ទី១៨ ខែឧសភ...