Connect with us

ព័ត៌មានជាតិ

ករណីហិង្សាទៅលើមនុស្សដែលព្យាយាមរត់ចេញពីកាស៊ីណូមួយនៅស្វាយរៀង សមត្ថកិច្ចចាប់ជនសង្ស័យ១២នាក់ និង​រំដោះមនុស្ស១៤នាក់

Published

on

ករណីប្រើហិង្សា វាយទៅលើជនរងគ្រោះចំនួន៦នាក់ដែលព្យាយាមរត់ចេញពីកាស៊ីណូមួយកន្លែង ពីសំណាក់មេការជនជាតិចិន និងសន្តិសុខកាស៊ីណូដេញតាមទាន់ ហើយ​ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះថតសកម្មភាពបាន និងបង្ហោះលើបណ្តាញសង្គម ពេលនេះសមត្ថកិច្ចបានបើកប្រតិបត្តិការ​ដោយឃាត់ខ្លួនជនសង្ស័យ​ជាជនជាតិខ្មែរ និង​ចិន​បាន​ចំនួន១២នាក់ ព្រមទាំងរំដោះជនរងគ្រោះសរុបចំនួន១៤នាក់។

បើតាមសមត្ថកិច្ចនគបាលនៃអធិការដ្ឋាននគបាលក្រុងបាវិត បានឱ្យ​ដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២២និង០០នាទីយប់ បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Pen Mam បានបង្ហោះថា «ចិនធ្វើការអនឡាញនៅក្រុងបាវិតខេត្តស្វាយរៀងលួចរត់ត្រូវបាន ក្រុមកាងដេញចាប់វ៉ៃគ្នាដូចសត្វធាតុ។ មិនថាជនជាតិអ្វីទេលោកអើយការងារតាមអនឡាញ ឆបោក ចាប់ជំរិត កំពុងប្រមូលលុយនៅក្រុងបាវិតខេត្តស្វាយរៀង។ ទី29 ខែមករាឆ្នាំ2025» រួចមក លោក លឹម សៀងហេង អភិបាលក្រុងបាវិត សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ។

ក្រោយពីធ្វើការស្រាវជ្រាវ និងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព ឈានដល់ការកំណត់មុខសញ្ញាបាន សមត្ថកិច្ចយើងបានចុះបង្ក្រាបនិងរំដោះជនរងគ្រោះជាជនជាតិវៀតណាម ចំនួន១៤នាក់ (ក្នុងនោះរបួសធ្ងន់ ០៦នាក់បានបញ្ជូនទៅ សម្រាលព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត និងអ្នករបួសស្រាល ០៨នាក់ យកមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរ) និងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ (ខ្មែរ ០៨នាក់ ចិន ០៤នាក់) យកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តដើម្បីចាត់ការតាមនីតិវិធី៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ