នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គិភ័យបានឆាបឆេះក្លិបយីហោ «មីតណាយព្រីមៀរក្លិប» ដែលមានទីតាំងជិតស្តុបឫស្សីផ្អែម ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង ខណៈដែលអគារក្លិបទាំងមូលគ្របដណ្ដប់ទៅដោយអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងឃ្មួលខ្មាញ់ និងបណ្តាលឱ្យមនុស្សរបួសជាច្រើននាក់ ។
ជុំវិញករណីគ្រោះអគ្គិភ័យនេះ ពុំទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ។ ក្រោយពេលឆេះភ្លាមៗ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យទៅពន្លត់ច្រើនគ្រឿងផងដែរ ៕


























