Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ផ្លូវ៦០ម៉ែត្រ ដាក់របាំងទ្រូងផ្លូវ ក្រោយ​កើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា​ មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវ។

បើតាមមន្ទីរសាធារណការ​រាជធានីភ្នំពេញ បច្ចុប្បន្ន​ក្រុមការងារ​កំពុង តម្លើងរបាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។

ជាមួយគ្នាក៏មានការតម្លើងរបាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ ២ ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង ។

មហាវិថីនេះ ក៏បានអ៊ុតគំនូសចរាចរ ដោយគូសគំនូសបែកចែកគន្លងរថយន្ត គន្លងទោចក្រយានយន្ត ព្រមទាំងតម្លើងស្លាកសញ្ញាចរាចរបន្ថែមផងដែរ។ ដើម្បីសុវត្ថិភាពលើដងផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងគោរពតាមល្បឿនកំណត់៕

អត្ថបទពាក់ព័ន្ធ