Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌កំពុងរៀបចំឯកសារ ដាក់ “មហាសង្រ្កាន្ត” ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់យូណេស្កូ

Published

on

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងប្រមូលធាតុចូល ដើម្បីរៀបចំឯកសារ «មហាសង្ក្រាន្ត» ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ការប្រមូលធាតុចូល ដើម្បីដាក់មហាសង្ក្រាន្ត្ត ចូលទៅក្នុងបញ្ជីរបស់អង្គការយូណេស្កូ ធ្វើឡើងក្រោយមានការណែនាំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីពេលកន្លងទៅ ចៀសវាងកុំឱ្យប្រជាពលរដ្ឋព្រួយបារម្ភបន្តទៀត។

លោក ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កាលពីថ្ងៃទី១៤កុម្ភៈ ក្រសួងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្ដីពី «ការប្រមូលធាតុចូលរៀបចំឯកសារ មហាសង្ក្រាន្ត ចុះទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ» ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ជាពិសេស ព្រះសង្ឃ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តមួយចំនួន ជាម្ចាស់មករតដែលមិនអាចខ្វះបាន។ បើតាមលោក ស៊ីយ៉ុន សុភារិទ្ធ មករតកអរូបី ពិតជាត្រូវការការចូលរួមពីប្រជាពលរដ្ឋ ខុសពីមរតករូបី ជាគោលការណ៍របស់អង្គការយូណេស្កូផង និងជាការគោរពដល់ម្ចាស់មរតកផង ដើម្បីលើកទឹកចិត្តដល់ពួកគាត់ក្នុងការចូលរួមថែរក្សា និងគាំទ្រមករតកវប្បធម៌អរូបី។

បើគ្មានការប្រែប្រួលទេ បន្ទាប់ពីសិក្ខាសាលាលើកទី១ ក្រសួងវប្បធម៌នឹងរៀបចំសិក្ខាសាលាលើកទី២ នៅថ្ងៃទី១៤ ខែមីនាខាងមុខទៀត តែការដាក់ឯកសារទៅអង្គការយូណេស្កូអាចធ្វើឡើងនៅពេលណា មិនទាន់ត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌ រូបនេះបញ្ជាក់នៅឡើយទេ។

តែយ៉ាងណាក៏ដោយបើតាមលោក សុភារិទ្ធ ផែនការដាក់ «មហាសង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ធ្វើឡើងក្នុងគោលបំណងលើកកិត្តិយសជាតិ និងជាការលើកទឹកចិត្តថាការខិតខំថែរក្សាប្រពៃណីរបស់ពលរដ្ឋមិនអត់ប្រយោជន៍៕

ព័ត៌មានតាមប្រតិទិន

ខែ​មិថុនា 2026
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
2930