Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆ្មក់ចូលសណ្ឋាគារមួយកន្លែងក្នុងខេត្តមណ្ឌលគិរី រកឃើញជនបរទេស ២៥៨នាក់ ធ្វើសកម្មភាពល្បែងអនឡាញ

កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើប្រតិបត្តិការឆ្មក់ចូលសណ្ឋាគារមេគង្គ៧៤ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងរកឃើញជនបរទេសចំនួន២៥៨នាក់ កំពុងប្រព្រឹត្តល្បែងអនឡាញខុសច្បាប់។ ក្នុងចំណោមជនបរទេសទាំងនោះ មានជនជាតិចិន២៤៧នាក់ ភូមា៩នាក់ ម៉ាឡេស៊ី១នាក់ និងវៀតណាម១នាក់។

បន្ថែមពីនេះ សមត្ថកិច្ចក៏បានរកឃើញជនសង្ស័យចំនួន១៤នាក់ ដែលបានប្រើហិង្សាបង្ខំអ្នកដទៃឱ្យធ្វើពលកម្ម។ ក្នុងនោះ មានជនជាតិចិន៧នាក់ និងភូមា៧នាក់។ ជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ពីបទប្រើហិង្សាបង្ខំអ្នកដទៃឱ្យធ្វើការ ហើយត្រូវបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីសាកសួរបន្ត។

ចំណែកជនបរទេសចំនួន២៤៣នាក់ផ្សេងទៀត (រួមមានជនជាតិចិន២៣៩នាក់ ភូមា២នាក់ ម៉ាឡេស៊ី១នាក់ និងវៀតណាម១នាក់) ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

ពេញមួយឆ្នាំ២០២៥ កម្ពុជាទ...