Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អភិបាលរងខេត្តកំពង់ស្ពឺម្នាក់ និងបក្ខពួក ត្រូវ ACU ឃាត់ខ្លួនពាក់ព័ន្ធអំពើពុករលួយ

កំពង់ស្ពឺ – អភិបាលរងខេត្តកំពង់ស្ពឺ លោក ទិត វុទ្ធី រួមជាមួយបក្ខពួកពីរនាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ពាក់ព័ន្ធការចោទប្រកាន់ពីបទឆបោកលុយជនជាតិចិនចំនួន៤០ម៉ឺនដុល្លារ។

ប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ថា លោក ទិត វុទ្ធី និងបក្ខពួកទាំងពីរនាក់ ត្រូវបាន ACU ចាប់ខ្លួនដោយសារពាក់ព័ន្ធនឹងករណីស៊ីដាច់លុយជនជាតិចិនចំនួន៤០ម៉ឺនដុល្លារ ក្នុងរឿងដែលពួកគេព្យាយាមរត់អាជ្ញាបណ្ណរ៉ែ ប៉ុន្តែមិនបានសម្រេច។

សាលាដំបូងខេត្តកំពង់ស្ពឺបានសម្រេចចោទប្រកាន់ជនជាប់ចោទទាំង៣នាក់ ដោយលោក ទិត វុទ្ធី ត្រូវបានចោទប្រកាន់ពីបទពុករលួយ និងក្លែងបន្លំឯកសារ រីឯបក្ខពួកទាំងពីរនាក់ទៀត ដែល​រួមមានលោក ហ៊ាវ ខន ហៅតង និងលោក ម៉ឹង សារឿន (ឈ្មោះជាភាសាចិន អ៊ុង វិនឆាយ) ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។

បទល្មើសទាំងនេះត្រូវបានប្រព្រឹត្តនៅតាមខេត្តផ្សេងៗ រួមមានខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣។ ជនជាប់ចោទទាំង៣នាក់ ត្រូវបានផ្ដន្ទាទោសតាមមាត្រាផ្សេងៗនៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

ប្រធានាធិបតីអាមេរិក លោក ...

ពិភពលោក

មកដល់ថ្ងៃចន្ទ ទី១៨ ខែឧសភ...