Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រៀបចំធ្វើពិធីបុណ្យដឹងគុណប្រាសាទ និមន្ត​ព្រះសង្ឃ១០៨អង្គរាប់បាត្រ

Published

on

ក្រោមអាកាសធាតុធម្មជាតិដ៏បវរនៃប្រាសាទកោះកេរ ពិធីបុណ្យដឹងគុណប្រាសាទបុរាណខ្មែរ ដោយការរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៩ ខែមេសា ដោយ​មានការអញ្ជើញចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ពុទ្ធបរិស័ទជិតឆ្ងាយ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

ពិធីបុណ្យ​ដឹងគុណប្រាសាទ បានធ្វើឡើងក្នុងគោលបំណងសម្តែងនូវការដឹងគុណចំពោះប្រាសាទបុរាណដ៏ពិសិដ្ឋ ដែលជាកេរដំណែលវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ និងដើម្បីឧទ្ទិសកុសលជូនចំពោះមហាបព្វបុរសខ្មែរ។

ក្នុងពិធីបុណ្យនេះ គេឃើញមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានអញ្ជើញមកចូលរួម ដោយនាំមកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យផ្សេងៗ ដើម្បីប្រគេនដល់ព្រះសង្ឃ រួមនឹងពិធីរាប់បាត្រព្រះសង្ឃរហូតដល់ ១០៨អង្គ ដែលបានបង្ហាញយ៉ាងច្បាស់នូវសទ្ធាជ្រះថ្លា និងកម្លាំងសាមគ្គីដ៏រឹងមាំរបស់ប្រជាជនខ្មែរចំពោះព្រះពុទ្ធសាសនា៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ