Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅសៀមរាប ស្លាប់ ២នាក់ និងរបួស១៤នាក់

សៀមរាប — យ៉ាងហោចណាស់ មនុស្ស ២នាក់ បានស្លាប់ និង ១៤នាក់ ផ្សេងទៀតរងរបួស ក្រោយពីរថយន្ត លុចស៊ិស បុកខ្លាំងនឹងរថយន្ត ភីអាប់ នៅតាមផ្លូវចូលព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។

តាមរបាយការណ៍សមត្ថកិច្ចគ្រោះថ្នាក់ចរាចរណ៍នេះ​កើតឡើង រវាងរថយន្តម៉ាកលុចសុីស RX 300 ពាក់ស្លាកលេខភ្នំពេញ 2M-8953 បុកជាមួយរថយន្តម៉ាកហ្វដពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2D-1997 ក្នុងទិសដៅបញ្ច្រាសទិសគ្នា និងរ៉ឺម៉កមួយគ្រឿងទៀត។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមសមត្ថកិច្ចបងប្អូនប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកនិងពេទ្យឯកជន។

អត្ថបទពាក់ព័ន្ធ