Connect with us

ព័ត៌មានជាតិ

ថ្នាំចាក់ Cabotegravir បង្ការការឆ្លងមេរោគអេដស៍ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅកម្ពុជា

Published

on

ក្រសួងសុខាភិបាល បានដាក់ឲ្យប្រើប្រាស់ថ្នាំចាក់ Cabotegravir ដើម្បីបង្ការការឆ្លងមេរោគអេដស៍។ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល, ក្រសួងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (Pre-Exposure Prophylaxis = ថ្នាំព្រឹព) ជាប្រភេទថ្នាំចាក់ឈ្មោះ Cabotegravir ដែលត្រូវចាក់រៀងរាល់ ២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម ជូនក្រុមប្រជាជនគន្លឹះដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដូចជា ក្រុមស្រ្តីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស កុ្រមអ្នកប្លែងភេទ និង ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ នៅត្រីមាសទី ១ ឆ្នាំ ២០២៥។

ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។ «យើងរំរំពឹងថា វិធីសាស្ត្រនេះនឹងអាចជួយកាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍នៃប្រទេសកម្ពុជា ឱ្យថយចុះបន្ថែមទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា មកដល់ពេលនេះ ពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍ នៅឡើយទេ៕

ប្រភព៖ Fresh News

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ