ស្នងការរងនគរបាលខេត្តឧត្តរមានជ័យម្នាក់ឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ) បានស្លាប់បន្ទាប់ពីបើករថយន្តបុកពីក្រោយរថយន្តដែលចតចោលនៅលើចិញ្ចើមផ្លូវ ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា រថយន្តម៉ាកអាល់ហ្វាត ពណ៌ខ្មៅ ពាក់ផ្លាកកលេខ បន្ទាយមានជ័យ 2D.6675 បានបើកទៅបុកពីក្រោយរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C.3354 ដែលកំពុងឈប់ចតនៅខាងស្តាំដៃ ។ ហេតុការណ៍បានកើតឡើងកាលពីព្រឹក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥នេះ នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕



























