Connect with us

ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋ ២៦ ខ្នងនៅស្រុកមង្គលបូរី ខូចខាតធ្ងន់ធ្ងរដោយភ្លៀងធំ និងខ្យល់កន្ត្រាក់

Published

on

(មង្គលបូរី, ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥) – ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២៦ ខ្នង ក្នុងភូមិចំនួន ៤ នៃឃុំស្រះរាំង ស្រុកមង្គលបូរី បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ ផ្ទះឈើមួយខ្នងបានរលំទាំងស្រុង ខណៈផ្ទះផ្សេងៗទៀតរងការខូចខាតផ្នែកដំបូល និងរចនាសម្ព័ន្ធ។

លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរី បានអះអាងថា ទោះបីមានការខូចខាតធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែគ្មានមនុស្សណារងរបួសធ្ងន់ឬស្លាប់នោះទេ។ ភ្លាមបន្ទាប់ពីការកត់សម្គាល់ហេតុការណ៍ អាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក បានចុះទីតាំងពិនិត្យ និងរៀបចំការជួយសង្គ្រោះបណ្តោះអាសន្ន ដូចជាការរុះរើសំណល់ ការពារទ្រព្យសម្បត្តិពីទឹកជ្រាប និងផ្តល់សម្ភារៈសំខាន់ៗដល់អ្នករងគ្រោះ។

លោកអភិបាលរងបានបន្ថែមថា «បើសិនជាអាកាសធាតុមិនមានភាពអាក្រក់បន្ថែមទេ នៅថ្ងៃស្អែក យើងនឹងបន្តចុះជួយជួសជុលផ្ទះដែលខូចខាត និងចែកចាយជំនួយបន្ថែមដល់គ្រួសារជាប់ពាក់ព័ន្ធ។»

អាជ្ញាធរមូលដ្ឋានក៏កំពុងវាយតម្លៃការខូចខាតលម្អិត និងរៀបចំផែនការជួសជុលយ៉ាងទូលំទូលាយ ដើម្បីធានាឲ្យប្រជាពលរដ្ឋមានទីជម្រកសុវត្ថិភាពឡើងវិញ៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031