Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសអោយការពារខ្លួន ពីការឆ្លងបាក់តេរីអង់ត្រាក់

Published

on

ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ ឬហៅម្យ៉ាងទៀតថា ជំងឺពិសធ្យូង (Bacillus Anthracis) ។ ក្រសួងសុខាភិបាលបជំងឺពិសធ្យូងនេះ មិនទាន់រកឃើញមាននៅកម្ពុជានៅឡើយនោះទេ។

សូមជម្រាបថា ខេត្តមុកដាហាន​ ប្រទេសថៃ​ បានរកឃើញវិជ្ជមានជំងឺ​អង់ត្រាក់​ (ពិសធ្យូង)​ ពីរ​ករណី​លើមនុស្ស ក្នុងនោះមួយករណីបានស្លាប់ អាយុ៥៣ឆ្នាំ ភេទប្រុស​ និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ​ ។ មូលហេតុ​ដែលឆ្លងជំងឺនេះ​ ដោយសារពួកគាត់បរិភោគសាច់គោឆៅ​ ដែលមានឆ្លងមេរោគបាក់តេរី​ អង់ត្រាក់​ ។ ជំងឺនេះមានឱសថព្យាបាលជាបាន​ ក្រោយធ្វេីវិនិច្ឆ័យជំងឺច្បាស់លាស់​ ។

ជំងឺ​Anthrax​(ពិសធ្យូង)​ គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis ។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ​ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ​ ក្របី​ ជាដើម​ ។ ជំងឺ​បង្កឡើងដោយមេរោគបាក់តឹរីនេះ មានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ការព្យាបាលភ្លាមៗ ជាមួយនឹងថ្នាំអង់ទីប៊ីយោទិច គឺមានសារៈសំខាន់ណាស់ សម្រាប់ការរស់រានមានជីវិត៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ