Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងព្រះបរមរាជវាំងស្នើ​ឱ្យ​សមត្ថកិច្ចចាត់វិធានការលើអ្នក​ក្លែងគណនីហ្វេសប៊ុក​ព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ឧសភានេះ បានចេញសេចក្តីថ្លែងការណ៍បដិសេធគណនីហ្វេសប៊ុកចំនួន៣ ដែលយកព្រះនាម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរប្រើប្រាស់។ ដោយក្រសួង ស្នើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់លើជនអនាមិកទាំងនោះ។

គណនីហ្វេសប៊ុកទាំង៣ ដែលគ្រប់គ្រងដោយជនអនាមិករួមមាន៖ ១.Norodom Monineath Sihanouk , ២.Hrh Norodom Monineath Sihanouk, និងទី៣.សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ចំពោះការពិនិត្យឃើញនេះក្រសួងគូសបញ្ជាក់ថា៖«សូមអំពាវនាវ និងក្រើនរំឭកសាជាថ្មីដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍[..]តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និងសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន»។

ផ្ទុយមកវិញ ក្រសួងបញ្ជាក់ថា មានតែគេហទំព័រ (វេបសាយ website) ផ្លូវការចំនួន២ប៉ុណ្ណោះ ដែលជាប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងរបស់ក្រសួងព្រះបរមរាជវាំង។ គេងទំព័រផ្លូវការចំនួន២នោះរួមមាន៖ www.norodomsihamoni.org របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។ រីឯមួយទៀត គឺ www.norodomsihanouk.info ជារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត៕

អត្ថបទពាក់ព័ន្ធ