Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ៖ នាយករដ្ឋមន្រ្តីកម្ពុជា នឹង​យក​បញ្ហា​នៅ​មុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅតុលាការ​អន្តរជាតិ

Published

on

ប្រធានព្រឹទ្ធិសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះ​នៅ​លើ​បណ្តាញសង្គមថា បញ្ហា​នៅ​តំបន់​មុំ៣ ក៏​ដូចជា​បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ក៏​ដូចជា​ប្រាសាទតាក្របី នាយករដ្ឋមន្រ្តីកម្ពុជា​ដែល​កំពុង​កាន់អំណាចបច្ចុប្បន្ន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នឹង​យក​ទៅ​កាន់តុលាការ​អន្តរជាតិតែម្តង។

សម្តេចតេជោ បញ្ជាក់ថា សម្តេច​គាំទ្រទាំងស្រុងចំពោះ MoU ឆ្នាំ២០០០ ប៉ុន្តែវា​ហាក់ទៅមុខមិនរួច ដែល​បង្ក​ឱ្យ​មានភាពមិន​ច្បាស់លាស់​រហូត​មានការ​ចោទ​ប្រកាន់គ្នា និង​ជម្លោះ​ប្រដាប់អាវុធ​ច្រើនដងមកហើយ។

យ៉ាងណាក៏ដោយ សម្តេចបញ្ជាក់ថា ប្រសិនបើភាគីថៃ​មានចិត្តស្មោះត្រង់​ចង់ដោះស្រាយ​ពិតប្រាកដ គឺ​គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។

“យើងរង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន? ក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន”

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ