Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេចតេជោ ៖ ការកែសម្រួលកម្លាំង​កងទ័ពនៅ​តំបន់មានជម្លោះ ដើម្បីបញ្ជៀស​ការប៉ះទង្គិច​បង្ហូរឈាម​ទ្រង់ទ្រាយធំ

នៅល្ងាចថ្ងៃនេះ ក្រសួងការពារជាតិ នៃប្រទេស​កម្ពុជា បានប្រកាសថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង​ និងប្រឈមមុខគ្នានៅតាមព្រំដែន។

បន្ទាប់ពីការប្រកាស​របស់ក្រសួងការពារជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា បាន​បញ្ជាក់ថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។

សម្តេចសង្កត់ធ្ងន់ថា ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាល រហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។

ជាមួយគ្នា​នេះ សម្តេចតេជោ ក៏​ស្នើ​ដល់បងប្អូនជនរួមជាតិ សូមជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕

អត្ថបទពាក់ព័ន្ធ